ភ្នំពេញ : នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- កុំថាលុយធំ គ្រាន់តែលុយតូចក៏ស៊ីដែរ = នៅអួតថាខ្លួនស្នេហាជាតិស្អីទៀត គ្មាននរណាជឿទេ?
២- ដើម្បីលើកតម្លៃខ្លួនឯង សេង សារី បង្កើតរឿងថាសម្តេចរកសម្លាប់ខ្លួន = ហើយថាចារកម្មសម្តេចនៅថៃរាប់រយនាក់តាមយាយីខ្លួន?
៣- បើមានចារកម្មរាប់រយនាក់តាមយាយីខ្លួន = តើអាចរស់បានឬអី?
៤- ការប៉ុនប៉ងលើអាយុជីវិតរបស់សម្តេចតេជោដោយប្រើដ្រូន = បញ្ជាក់ពីមហិច្ឆតាចង់បានអំណាចរបស់ទណ្ឌិតមេឧទ្ទាមជ្រុលនិយមដែលវាចាត់ទុកក្រុមគ្រួសារសម្តេចជាខ្មាំងសត្រូវសួពូជរបស់ពួកវា។
៥- នៅពេលនេះទោះ សេង សារី បកស្រាយយ៉ាងណាក៏វាហួសពេលទៅហើយ = ការបកស្រាយគ្រាន់តែកែខ្លួនប៉ុណ្ណោះ?
៦- កុំថាឲ្យគ្នាអីអាខ្មៅ និង សេង សារី វាឌៀតែខ្នូចទេ = មួយដំបរនិងបួនដូចតែគ្នាគ្មានណាល្អជាងណាទេ។
៧- ដោយសារបរាជ័យផ្ទួនៗ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមព្យាយាមសម្លាប់សម្តេចគ្រប់ពេលតែធ្វើមិនបាន = បើអញ្ចឹងចង់រកការចរចាគ្នាម៉េចកើតទៅ?
៨- កុំថាតែនៅកម្ពុជាដែលរាជរដ្ឋាភិបាលត្រូវដើរតាមបន្ទាត់នយោបាយរបស់គណបក្ស = ទោះនៅសហរដ្ឋអាមេរិកបើមានមន្ត្រីណាដើរមិនត្រូវតាមនយោបាយប្រធានាធិបតីប្រកដជានឹងត្រូវដកចេញពីតំណែង?
៩- ការចាត់វិធានការណ៍ផ្លូវច្បាប់លើជនជាតិវៀតណាមខុសច្បាប់ = គឺបញ្ជាក់ពីកម្ពុជាមានឯករាជ្យ អធិបតេយ្យក្នុងការអនុវត្តច្បាប់ខ្លួន។
១០- រាជរដ្ឋាភិបាលកម្ពុជាដឹកនាំប្រទេសតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត មិនមែនជាការចន្លោះប្រហោងទេ = តែនេះគឺជាលក្ខការណ៍តែម្តង? ៕
ដោយ : សិលា