ភ្នំពេញ ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA
បាននាំលោកតា លោកយាយ ដែលមានបញ្ហាភ្នែកឡេីងបាយ បណ្តាលអោយភ្នែកស្រវាំងមេីលមិនឃេីញច្បាស់មកពីសង្កាត់ព្រៃវែង ខណ្ឌដង្កោ មកទទួលការព្យាបាលវះកាត់ភ្នែកឡេីងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង ។
បច្ចុប្បន្ន លោកតា លោកយាយ ទទួលការពិនិត្យ វះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចធិបតី និងលោកស្រីបណ្ឌិត។
សម្តេចធិបតី និងលោកស្រីបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ស្នាក់នៅ
ធ្វេីដំណេីរជូនលោកតា លោកយាយ និងក្រុមគ្រួសារផងដែរ។
ទឹកចិត្តដ៏មហាសប្បុរសនេះធ្វើឱ្យ លោកតា លោកយាយ និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ តាមរយៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)៕
ដោយ ៖ សិលា