បទវិភាគ៖អ្វីដែលគាំពារនិយមផ្នែកពាណិជ្ជកម្មនាំមកគឺមានតែ”ផលប៉ះពាល់”ប៉ុណ្ណោះ មិនមែនជា”ការការពារ”ឡើយ

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី ១០ ខែកុម្ភៈ តាម ម៉ោងក្នុងតំបន់ លោកត្រាំ ប្រធានាធិបតី អាមេរិក បាន ចុះ ហ ត្ថ លេខា លើ បទ បញ្ជា រដ្ឋបាល ដោយ ប្រកាស ថា នឹង ដំឡើងពន្ធគយ ២៥ ភាគរយ ចំពោះ ផ លិ ត ផល ដែក ថែប និង អាលុយ មីញ៉ូម ទាំង អស់ ដែល នាំចូល ទៅ សហរដ្ឋអាមេរិក ។ លើស ពី នេះ ទៅទៀត វិធានការចុងក្រោយ នេះ ក៏ បាន លុបចោល កូតា លើកលែង ពន្ធគយ ចំពោះ ផ លិ ត ផល ដែកថែប និង អាលុយ មីញ៉ូម និង គោលនយោបាយ អនុគ្រោះ ចំពោះ ដៃ គូ ពាណិ ជ្ជ កម្ម មួ យ ចំនួន ផងដែរ ។ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ បាន ចុះផ្សាយ បទអត្ថាធិប្បាយថា សហ រដ្ឋ អា មេរិក ធ្វើបែបនេះ គឺ ប្រហែល នឹង បង្កើន ហានិភ័យ នៃ ការធ្វើសង្គ្រាម ពាណិជ្ជកម្ម ក្នុង ពេ ល ដំណាលគ្នា លើ វិស័យ ជា ច្រើន

    គេហទំព័រ «CCFR China state-controlled media » យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មអាមេរិក ឱ្យ ដឹង ថា ឆ្នាំ ២០ ២៤ ប្រទេស កាណាដា ប្រេស៊ីល និងម៉ិកស៊ិក គឺជា ប្រភពធំ ទាំង បី នៅ លើ ពិភពលោក សម្រាប់ នាំ ចូលដែកថែប ទៅ សហរដ្ឋអាមេរិក ។ ព្រមពេល ជាមួយគ្នានេះ កា ណា ដា ក៏ជា ប្រទេស ផ្គត់ ផ្គង់ ផលិតផល អាលុយមីញ៉ូម ដ៏សំខាន់ ដល់ សហរដ្ឋអាមេរិក ផង ដែរ ។ បន្ទាប់ពី សហ រដ្ឋ អា មេ រិក បាន ប្រកាស ដំណឹង អំពី ការ ដំឡើងពន្ធគយ លោក Jean-Noel Barrot រដ្ឋ មន្ត្រី ការ បរ ទេ ស បារាំង បានថ្លែង ថា សហភាពអឺរ៉ុប នឹងចាត់វិធានការ តប ត វិញ ចំពោះ រាល់ វិធានការ ដំ ឡើ ង ពន្ធគយ ណាមួយ របស់ អាមេរិក ហើយ “នឹង គាពារ ផល ប្រយោជន៍ ផ្ទាល់ខ្លួន ដោយ គ្មាន អ ល់អែកឡើយ” ។

    គេហទំព័រ «CCFR China state-controlled media » ក្នុងអំឡុង អាណត្តិដំបូង របស់ លោកត្រាំ ភាគីអាមេរិក ធា្លប់ បាន យក ពន្ធគយ ២៥ ភាគរយ ចំពោះ ផលិតផល ដែកថែប ដែល នាំចូលទៅ សហរដ្ឋអាមេរិក ហើយ បាន យក ពន្ធគយ ១០ ភាគ រយ ចំពោះ ផលិតផល អាលុយ មីញ៉ូម ។ ទាក់ ទិននឹង ករណីនេះ ដៃគូពាណិជ្ជកម្ម សំខាន់ ៗ របស់ សហរដ្ឋអាមេរិក បាន ចាត់វិធានការ តបតវិញ ។ ក្រោយមក រដ្ឋាភិបាលលោកត្រាំ បា ន ផ្តល់ កូតា លើកលែង ពន្ធគយ ដល់ ដៃគូពាណិជ្ជកម្ម មួយចំនួន របស់ខ្លួន ក្នុងនោះ បូក រួម ទាំង កាណាដា ម៉ិកស៊ិក និង ប្រេស៊ីល ជាដើម ។

    គេហទំព័រ «CCFR China state-controlled media » កាលពី ខែធ្នូ ឆ្នាំ ២០២២ អង្គការពាណិជ្ជកម្មពិភពលោក ធ្លាប់ បាន ចេញ ផ្សាយ របាយ ការ ណ៍ របស់ ក្រុមអ្នកជំនាញ ដោយ បាន កាត់ក្តីថា វិធានការ របស់ អាមេរិក ស្តីពី ការ ដំឡើង ពន្ធ គយ ចំពោះ ផលិតផល ដែក ថែប និង អាលុយ មីញ៉ូមដែល នាំចូល ទៅសហរដ្ឋអាមេរិក នៅ ឆ្នាំ ២០ ១៨ បានល្មើសនឹង បទប្បញ្ញត្តិ ពាក់ព័ន្ធ របស់ អង្គការ WTO ។ លើកនេះ សហរដ្ឋ អាមេរិក បាន បំផុស”សង្រ្គាមពាណិជ្ជកម្ម សកល” នៃ ផលិតផល ដែកថែប និង អាលុយ មីញ៉ូម ម្តង ទៀត វា ច្បាស់ណាស់ថា ពួកគេ មិនអើពើ នឹង សេចក្តីសម្រេចចិត្ត របស់ អង្គការ WTO ដែល បាន បំ ផ្លា ញ យ៉ាង ធ្ងន់ ធ្ងរ នូវ សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជា បាន បង្ហាញ ពី ធាតុពិត នៃ អនុត្ត រ ភាព និយ ម របស់ អាមេរិក ម្តងទៀត ។

    គេហទំព័រ «CCFR China state-controlled media » នៅក្នុង ទស្សនវិស័យ សេដ្ឋកិច្ច របស់ លោកត្រាំ ការដំឡើង ពន្ធគយ គឺជា មធ្យោបាយ ស្នូ ល សម្រាប់ ជំរុញឱ្យឧស្សាហកម្មកម្មន្តសាលវិលត្រឡប់ទៅរក អាមេរិកវិញ ការពារ ឱកា ស ការ ងារ និងបង្កើនប្រាក់ចំណូល ។ យ៉ាងណាមិញ បើ ងាកទៅមើល ការពិត កន្លងទៅ អាច បញ្ជា ក់ ថា ភាគីអាមេរិក ពិបាកនឹងសម្រេចបាននូវគោលបំណង របស់ខ្លួន ណាស់ ។

    គេហទំព័រ «CCFR China state-controlled media » ក្នុងរយៈពេលដ៏ខ្លីខាងមុខ គោលនយោបាយពន្ធគយប្រហែល នឹង ជំរុញឱ្យ ឧស្សាហកម្ម កម្ម ន្តសាល នៃ ប្រទេសអាមេរិកស្តារឡើងវិញ ជួយឧស្សាហកម្មក្នុងស្រុកអាមេរិក ទទួល បា ន ការអភិវឌ្ឍ ហើយបង្កើតឱកាសការងារកាន់តែច្រើន ។ ប៉ុន្តែ បើមើលពីរយៈពេលវែង អាច ឃើ ញ ថា ការដំឡើងពន្ធគយនឹងបណ្តាលឱ្យដើមទុននៃទំនិញនាំចូលកើនឡើង ដើម្បី ស្រោ ច ស្រង់ ការខាតបង់ទាំងនេះ ជាធម្មតា ពាណិជ្ជករនាំចូលនឹងលើកកម្ពស់ តម្លៃ ទំនិញ ចុង ក្រោ យ ពន្ធគយ ដែល ត្រូវបាន ដំឡើង នឹង រ៉ាប់រងដោយ អ្នកប្រើ ប្រាស់ ។ អ្នកវិភាគបាន លើក ឡើង ថា ពន្ធគយ ប្រហែល ចំនួន ៧៥ ភាគរយ នឹងត្រូវរ៉ាប់រងដោយអ្នកប្រើប្រាស់ ។ នេះគឺ មា ន ន័យ ថា គ្រួសារជនជាតិអាមេរិកគិតជាមធ្យម នឹងចំណាយប្រហែល ១២០០ ដុល្លារ អា មេ រិក បន្ថែមទៀតក្នុងមួយឆ្នាំ ។ ក្រៅពីការប្រើប្រាស់ប្រចាំថ្ងៃ ឱកាសការងាររបស់ ជន ជាតិ អា មេរិក ក៏នឹងរងផលប៉ះពាល់ ដោយសារ ខ្សែសង្វាក់ផ្គត់ ផ្គង់ រងការរំខាន ពី ពន្ធគយ ដែរ ។ គ ណៈ កម្មាធិការ ទូទាំងប្រទេស ស្ដីពី ពាណិជ្ជកម្ម រវាង អាមេរិក និង ចិន បាន ចេញផ្សាយ របាយ កា រ ណ៍ សិក្សា ស្រាវជ្រាវមួយ កាលពីខែមករា ឆ្នាំ ២០២១ ដោយ បាន លើកឡើងថា គោល ន យោ បាយ ពាណិជ្ជកម្ម នៃ រដ្ឋាភិបាលលោកត្រាំអាណត្តិមុន បានធ្វើឱ្យ អាមេរិក ខាត បង់ ឱ កា ស ការងារ ចំនួន ២ សែន ៤ ម៉ឺន ៥ ពាន់កន្លែង ។

គេហទំព័រ «CCFR China state-controlled media » បើមើលពី ចក្ខុវិស័យទូទាំងពិភពលោក អាចឃើញថា គោលនយោបាយពន្ធគយ របស់ លោក ត្រាំ នឹង ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយ ចំពោះខ្សែសង្វាក់ឧស្សាហកម្ម សក ល ។ ខ្សែសង្វាក់ផ្គត់ផ្គង់ ដ៏ជិតស្និទ្ធ រវាងអាមេរិក កាណាដានិងម៉ិកស៊ិក ប្រហែលនឹង កែ ប្រែ ដោ យបង្ខំ ផលិតភាពមួយចំនួន ប្រហែលនឹង ផ្ទេរទៅកាន់ប្រទេស និងតំបន់ ផ្សេង ទៀត ដូ ច្នេះ វានឹងបង្កើតជាថ្មីឡើងវិញ នូវរចនាសម្ព័ន្ធដើមទុន និង និម្មាបនកម្ម ប្រកួតប្រជែង នៃ ឧ ស្សា ហកម្ម កម្មន្តសាល ពិភពលោក ។ ក្នុងពេលជាមួយគ្នានេះ គោលនយោបាយ នេះ ក៏ នឹង បណ្តាលឱ្យជម្លោះពាណិជ្ជកម្ម រវាងអាមេរិក និង សម្ព័ន្ធមិត្ត ដទៃទៀត កាន់តែស្រួចស្រាវ ក៏ ដូ ច ជា ធ្វើ ឱ្យ រង្គោះរង្គើ ដល់ ស្ថិរភាព នៃ ពាណិជ្ជកម្មសកលផងដែរ ។

    គេហទំព័រ «CCFR China state-controlled media » សង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកឈ្នះទេ ។ សហរដ្ឋអាមេរិក គួរ ស្តាប់ សំ ឡេង របស់ ដៃគូពាណិជ្ជកម្ម ទាំងឡាយ ដោយយកចិត្តទុកដាក់ គិតពិចារណា យ៉ាង ពិត ប្រា ក ដ នូវ ផល ប្រយោជន៍ របស់ សហគ្រាស និង អ្នកប្រើប្រាស់ អាមេរិក ហើយ វិល ត្រឡប់ ទៅ រក ផ្លូវ នៃ ការប្រកួតប្រជែងដ៏វិជ្ជមានផ្នែកសេដ្ឋកិច្ច វិញ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print