ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែកុម្ភៈ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ៨នាក់(ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ១០ករណី ឃាត់ ២៨នាក់(ស្រី ១នាក់) និងប្រើប្រាស់ ១១ករណី ឃាត់ ២៥នាក់(ស្រី ៤នាក់) ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែកុម្ភៈ រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៦៥,៦៥ក្រាម។ មេតំហ្វេតាមីន(Wy)ស្មេីនិង ១,៩០ក្រាម។ កេតាមីន(Ke)ស្មេីនិង ១៩០៦៨,៩១ក្រាម។អុិចស្តាសុី(mdma) ស្មេីនិង ១៣៣៧១,៣៤ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ៖ ៥អង្គភាព
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកKe ១៧៩២៨,០ក្រាម។
*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ១០នាក់ ស្រី ១នាក់ ចាប់យកIce ១៩,៦០ក្រាម និងWy ០,៣១ក្រាម។
*៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៥,៦៧ក្រាម និងWy ១,៥៩ក្រាម។
*៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៨ករណី ឃាត់ ១៨នាក់ ស្រី ២នាក់ ចាប់យកIce ៣,៩២ក្រាម, Ke ១១៤០,៩១ក្រាម និងMDMA ១៣៣៧១,៣៤ក្រាម។
*៥ / ស្ទឹងត្រែង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
ដោយឡែកកងរាជអាវុធហត្ថ ៖ ៦អង្គភាព
*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,១៩ក្រាម។
*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៧ក្រាម។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៣២ក្រាម។
*៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៨,១០ក្រាម។
*៥ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១២,៥៩ក្រាម។