កាយប្រឡាយប្រទះឃើញគ្រាប់K-57មួយកេសមិនទាន់ផ្ទុះគុណភាពនៅ៨០ភាគរយ

ចែករំលែក៖

ភ្នំពេញ៖ សកម្មភាពមន្រ្តីរដ្ឋាករទឹក ស្វយ័តភ្នំពេញកាយពង្រីកផ្លូវជាតិលេខ៤ និងដាក់ប្រព័ន្ធទុយយោទឹកស្អាតតាម បណ្តោយផ្លូវជាតិលេខ៤ លុះនៅវេលា ម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ខណៈដែលក្រុមការងារកំពុងបំពេញការងារកាយដីប្រឡាយត្រង់ចំណុចមុខគ្លីនិកចោមចៅផ្លូវជាតិ លេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្រទះឃើញកេសគ្រាប់កាំភ្លើង១កេសមានគ្រាប់ពេញក៏រាយការណ៍ទៅ សមត្ថកិច្ចដើម្បីចាត់វិធានការយកគ្រាប់ កាំភ្លើងទាំងនោះទៅទុកនៅកន្លែងមាន សុវត្ថិភាព ។

តាមការពិនិត្យជាក់ស្តែងគ្រាប់កាំភ្លើង ខាងលើជាប្រភេទគ្រាប់K-57 ចំនួន១កេស ដែកសម្រាប់កាំភ្លើងយន្តក្នុងនោះមានចូន១០០គ្រាប់ផលិតនៅសហរដ្ឋអាមេរិកនៅ មានសភាពល្អអាចប្រើបាននៅឡើយ ។

តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រាប់កាំភ្លើងខាងលើអាច បន្សល់ទុកតាំងពីឆ្នាំ១៩៧៩ ខណៈដែល ចំណុចខាងលើ កាលពីសម័យនោះ មាន រថយន្តកងទ័ពវៀតណាមចំនួន២គ្រឿង អូសគ្នាពីលិចទៅកើតមកក្រឡាប់ផ្ងារជើង នៅទីនេះ ។ ដូចនេះគេអាចសន្និដ្ឋានបានថា គ្រាប់កងទ័ពវៀតណាមជ្រុះ ដោយសារ ហេតុការណ៍ក្រឡាប់រថយន្តនាឆ្នាំ១៩៧៩ ធ្លាក់ចូលប្រឡាយទឹក ។

តែទោះជាយ៉ាងណាក៏ដោយគ្រាប់ កាំភ្លើងខាងលើគឺក្រុមសំណង់កាយដី ប្រឡាយពង្រីកផ្លូវជាតិលេខ៤ និងស្ថាបនា ប្រព័ន្ធទុយយោទឹកស្អាតប្រទះឃើញកេសដែកច្រែះចាប់ក៏ពិតមែនតែគ្រាប់កាំភ្លើង ខាងក្នុងនៅមានគុណភាព៨០ភាគរយ នៅឡើយ ។

ដើម្បីជៀសវាងបង្កឲ្យមានគ្រោះថ្នាក់ ដោយប្រការណាមួយក្រុមការងារក៏បាន រាយការណ៍ទៅសមត្ថកិច្ចឲ្យមកយកគ្រាប់ទាំងនោះទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ៕

14018076_690951391056567_1497780892_n 14054741_690951417723231_1813593733_n 14054807_690951437723229_382301689_n

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print