មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយប្រទះឃើញសាកសពអណ្ដែតក្នុងទឹកស្ទឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍នានាពីកន្លែងកើតហេតុបានឲ្យដឹង នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្មេងចាស់យ៉ាងច្រើន និងស្ថាប័នមានសមត្ថកិច្ច បន្ទាប់ប្រទះឃើញសាកសពអណ្ដែតលើផ្ទៃទឹកស្ទឹងពោធិ៍សាត់ ខណៈមានការសន្ថិដ្ឋាននិងលើកឡើងផ្សេងៗគ្នា ។​

ប្រភពឲ្យដឹងទៀតថា ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើង ត្រង់ចំណុចកោះសំពៅមាសត្រើយខាងកើត ស្ថិតនៅភូមិបន្ទាយដីក្រោម សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។​

ប្រភពដដែលឲ្យដឹងថា ជាបឋមសមត្ថកិច្ចពុំទាន់រកឃើញអត្តសញ្ញាណជនរងគ្រោះនៅឡើយនោះទេ សពត្រូវបានគេដឹងតៗគ្នាជាមនុស្សគរ ស្នាក់នៅក្នុងវត្តអារាម(វត្តពាលញែក)ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទៃព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។​

...

ប្រភពបញ្ជាក់ទៀតថា សពអាចបណ្ដាលមកពីលង់ទឹក មិនមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យ ជាប់ពាក់ព័ន្ធករណីផ្សេងនោះទេ  សាកសពតម្កល់នៅវត្តពាលញែក ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print