ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានរៀបចំការប្រកាសជ័យលាភីជូនដល់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ដែលមានស្នាដៃឆ្នើមសម្រាប់ឆ្នាំ២០២៤។
ពិធីនេះមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងស្ថាប័នក្រសួងពាក់ព័ន្ធជាច្រើនទៀត។
ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ចំនួន៣ គោលដៅ ទទួលបានជ័យលាភីជាការិយាល័យដែលមានស្នាដៃឆ្នើមក្នុងចំណោមការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥ រួមមាន៖
១- ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ១
២- ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២
៣- ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ធំ ទទួលបានចំណាត់ថ្នាក់លេខ៣
សូមបញ្ជាក់ថា ការប្រកាសជ័យលាភីជូនដល់ការិយាល័យប្រជាពលរាជធានី ខេត្ត ដែលមានស្នាដៃឆ្នើមប្រចាំឆ្នាំ២០២៤នេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ការិយាល័យរាជធានី ខេត្តដែលខិតខំប្រឹងប្រែងបំពេញការងារតាមបេសកកម្មរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈក្នុងការសម្រុះសម្រួល និងដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋ៕