ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងសម្រាប់តំឡើងរូបសំណាកលោកតា ស៊ិន ស៊ីសាមុត (អធិរាជសម្លេងមាស) នៅតាមបណ្តោយទន្លេសេកុង ក្នុងក្រុងស្ទឹងត្រែង។
គម្រោងនេះ បានទទួលការគាំទ្រពីម្ចាស់ជំនួយ NGO-KINAL និងសម្របសម្រួលដោយ មន្ទីរទេសចរណ៍ខេត្ត។ ការតំឡើងរូបសំណាកនេះ នឹងរួមចំណែកលើកកម្ពស់ទេសចរណ៍ និងអភិវឌ្ឍន៍សោភ័ណ្ឌភាពខេត្ត ជាកន្លែងទាក់ទាញថ្មី សម្រាប់អ្នកដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
អាជ្ញាធរ និងដៃគូអភិវឌ្ឍន៍ សង្ឃឹមថា សមិទ្ធិផលនេះនឹងជួយ ផ្សព្វផ្សាយទេសចរណ៍ខេត្តស្ទឹងត្រែង និង អភិរក្សទេពកោសល្យសិល្បៈរបស់លោកតា ស៊ិន ស៊ីសាមុត អធិរាជសម្លេងមាស ដែលជាមរតកវប្បធម៌ដ៍មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
រួមគ្នាដើម្បីអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង!
ប្រជាពលរដ្ឋគ្រប់រូប ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា! ៕