តាមការ ផ្សាយ ដំណឹង នៃ ស្ថានីយ ទូរទស្សន៍ព័ត៌មាន នៃ ក្រុង គែរ ប្រទេស អេហ្ស៊ីបកាលពីថ្ងៃទី ១៣ ខែ កុម្ភៈឱ្យ ដឹង ថា នៅ លំហសមុទ្រ មេឌីទែរ៉ាណេ ក្បែរ ប្រទេសអេហ្ស៊ីប នាវា ផ្ទុក យន្តហោះ Harry S.Truman របស់ អាមេរិក បាន បុក ជា មួយ នាវា ពាណិជ្ជកម្ម មួយ គ្រឿង បច្ចុប្ប ន្ននេះ នៅមិន ទាន់ ទទួលរបាយការណ៍ អំពី សភាពការណ៍ អ្នក ស្លាប់ ឬ រង របួសនៅឡើយ ។
ការ ផ្សាយ ដំណឹង នេះ បាន ដកស្រង់សេចក្តីថ្លែង ការ ណ៍ របស់ កងទ័ពជើង ទឹក របស់ អាមេរិកនៅថ្ងៃដដែល ថា យប់អធ្រាត្រ ថ្ងៃទី ១២ ខែ កុម្ភៈ នាវា ផ្ទុក យន្តហោះ Harry S.Truman បាន បុក ជា មួយ នាវា ពាណិជ្ជកម្ម Besiktas-M ខណៈពេល ធ្វើ នាវាចរណ៍ នៅ លំហសមុទ្រ មេឌីទែរ៉ាណេ ក្បែរ កំពង់ផែ SAID នៃ ប្រទេស អេហ្ស៊ីប ។ បច្ចុប្បន្ន នេះ នាវា ផ្ទុក យន្តហោះ Harry S.Truman កំពុង ស្ថិត ក្នុង “សភាព នឹង នរ និង សន្តិសុខ ” ម៉ាស៊ីន បញ្ចេះមិន បាន រងផល ប៉ះពាល់ ពី ការ បំបុក ហើយក៏មិន មាន ទឹក ចូល ក្នុ ងនាវា ដែរ ៕
ដោយ ៖ សិលា