មនុស្ស 28 នាក់បានរងរបួសនៅពេលដែលជនភៀសខ្លួនអាហ្វហ្គានីស្ថានម្នាក់បានបើកឡានចូលទៅក្នុងហ្វូងមនុស្សរាប់ពាន់នាក់នៅទីក្រុង Munich ។ អាជ្ញាធរក្នុងតំបន់បាននិយាយថា វាអាចជាការវាយប្រហារដោយមានការគ្រោងទុក ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី 13 ខែកុម្ភៈមួយថ្ងៃមុនពេលទីក្រុង Munich បានរៀបចំសន្និសីទសន្តិសុខកម្រិតខ្ពស់ដែលចូលរួមដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ។ ឧបទ្ទវហេតុនេះបានកើតឡើងប្រហែល 1.5 គីឡូម៉ែត្រពីកន្លែងសន្និសីទសន្តិសុខ។
ប៉ូលីសក្រុងបាននិយាយថា រថយន្តមួយបានឈប់នៅពីមុខក្បួនដង្ហែរដែលរៀបចំដោយសហព័ន្ធ Verdi មុនពេលបង្កើនល្បឿន និងបុកមនុស្ស។
អភិបាលរដ្ឋ Bavarian លោក Markus Soeder បានប្រាប់អ្នកយកព័ត៌មានថា៖ «វាប្រហែលជាការវាយប្រហារដែលបានរៀបចំជាមុន។ អាជ្ញាធរមូលដ្ឋានមិនជឿថាឧបទ្ទវហេតុនេះទាក់ទងនឹងសន្និសីទសន្តិសុខដែលធ្វើឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈនោះឡើយ។
ប៉ូលីសបាននិយាយថា អ្នកបើកបរដែលជាបុរសអាយុ 24 ឆ្នាំមានដើមកំណើតអាហ្វហ្គានីស្ថានត្រូវបានចាប់ខ្លួន ហើយ “បច្ចុប្បន្នមិនបង្កគ្រោះថ្នាក់អ្វីទៀតទេ” ។ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ជនសង្ស័យគឺជាអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលពីមុនត្រូវបានស៊ើបអង្កេតពីបទគ្រឿងញៀន និងចោរកម្ម។
សាក្សីម្នាក់បាននិយាយថា រថយន្តរបស់ជនសង្ស័យជារថយន្តម៉ាក Mini Cooper បានបើកកាត់ហ្វូងប៉ូលិស ហើយបានបើកគេចបាត់។ បច្ចុប្បន្នហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ៕
រូបថត: Reuters