ភ្នំពេញ ៖ ប្រជាជនកម្ពុជាបានចាត់ទុកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាទេវតាដែលជួយសង្គ្រោះជីវិតចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយសម្តេចបានយកជីវិតទៅធ្វើដើមទុន និងបានបញ្ចប់សង្គ្រាម នាំសន្តិភាពជូនប្រទេសជាតិ បានធ្វើឲ្យប្រជាជនរស់នៅក្នុងសុខដុមភាព ។ ពេញមួយជីវិតរបស់សម្តេច លោកបានដាក់ខ្លួនជាទាសករមាតុភូមិ ធ្វើគ្រប់យ៉ាងដើម្បីតែមាតុភូមិ និងប្រជាជានតែប៉ុណ្ណោះ តើសម្តេចតេជោហ៊ុន សែន និងក្រុមគ្រួសារខុសអីបានជាមានការប៉ុនប៉ងវាយប្រហារ ? ។
ក្នុងនាមជាមន្ត្រីរាជការ និងប្រជាពលរដ្ឋមួយរូប លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមជ្រុលនិយម ដែលមានផែនការដ៏ថោកទាបបំផុតក្នុងការប៉ុនប៉ងវាយប្រហារដោយដ្រូនមកលើភូមិគ្រឺះសម្តេចតេជោនៅក្រុងតាខ្មៅ និងសូមអំពាវនាវឲ្យមានការអនុវត្តច្បាប់ឲ្យមុឺងម៉ាត់បំផុតចំពោះក្រុមភេរវករទាំងនោះ ៕
...
ដោយ ៖ សិលា