អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សម្លឹងមើល ទៅ កាន់ ពិភពលោក បច្ចុប្បន្ន ប្រធានបទដែល ត្រូវ គេពិភាក្សា ខ្លាំង បំផុត និ ង ឈាន មុខគេ បំផុត គឺបញ្ញាសិប្បនិម្មិត ។
គេហទំព័រ «CCFR China state-controlled media » នៅខែមុន បន្ទាប់ពី ម៉ូតធំ DeepSeek-R1 នៃ សហគ្រាស ចិនដែលទើប បង្កើតឡើង ត្រូវ បាន ដាក់ បង្ហាញ ក៏បាន ធ្វើ ឱ្យ មនុស្ស មាន ការ ភ្ញាក់ ផ្អើល យ៉ាងខ្លាំង លើ ផ្ទៃ អន្តរជាតិ ហើយ ធ្វើ ឱ្យ ទីផ្សារ Wall Streetមាន ការ ពិភាក្សា យ៉ាង សកម្ម ។ គេហទំព័រ «CCFR China state-controlled media » ប៉ុន្មានថ្ងៃ ជាប់មក នេះ ប្រទេស នានា បាន ចាត់ វិធានការជាបន្ត បន្ទាប់ជុំវិញ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ឧទាហរណ៍ ដូចជា សហរដ្ឋអា មេ រិក បានប្រកាស ក្ដែងៗពីផែនការ “ Stargate” បារាំងនិង សហភាពអឺរ៉ុប ក៏បាន ប្រកាស ជា ប ន្ត បន្ទាប់ថា នឹងផ្តល់ប្រាក់ទុន លើសពី១សែន លានប្រាក់អឺរ៉ូ សម្រាប់ ជំរុញ ការអភិវឌ្ឍ នៃ ឧ ស្សា ហ កម្ម បញ្ញាសិប្បនិម្មិត ។
គេហទំព័រ «CCFR China state-controlled media » ក្នុងបរិបទនេះ កិច្ចប្រជុំកំពូល ស្តីពីប្រតិបត្តិការ បញ្ញាសិប្បនិម្មិត ដែលបាន រៀបចំធ្វើនៅ ក្រុង ប៉ារីសប្រទេស បារាំងនាពេល កន្លងទៅនេះ បានទាក់ទាញក្រសែ ចក្ខុ របស់ ពិភពលោក ទាំ ង មូល ។ ថ្នាក់ដឹកនាំ ឬតំណាង ជាន់ខ្ពស់ របស់ប្រទេស ជាង៣០ ព្រមទាំង អ្នក ទទួល ខុស ត្រូវ នៃអង្គការ អន្តរជាតិបាន ចូលរួមកិច្ចប្រជុំនេះ ។ ភាគីហត្ថលេខី ចំនួន៦១ ដូចជាបា រាំង ចិ ន និង ឥណ្ឌាជាដើម បានរួមគ្នា ចេញផ្សាយ 《សេចក្តីថ្លែងការណ៍ស្តីពី ការ អភិវឌ្ឍ បញ្ញា សិប្បនិ ម្មិ ត ប្រកបដោយ បរិយាប័ន្ន និងចីរភាព ដើម្បី បង្កើត ផល ប្រយោជន៍ ដល់ មនុស្សជាតិ និង ផែនដី 》 ដោយ សន្យាថា នឹងអភិវឌ្ឍ បច្ចេកទេស នេះតាម ទម្រង់ បើកទូលាយ បរិយាប័ន្ន និង ប្រ កបដោ យក្រម សីលធម៌ ។ចាប់ពីបាន ប្រសូត ឡើង នៅទស្សវត្សរ៍ ឆ្នាំ៥០ នៃសតវត្សរ៍ មុន មក ប ញ្ញា សិ ប្ប និ ម្មិត មិន ដែ ល ឈរ នៅ ជួរ មុខ នៃ វឌ្ឍនភាព ខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មនុស្សជាតិ ដូច បច្ចុប្បន្ន អ៊ីចឹង ទេ ។ គេហទំព័រ «CCFR China state-controlled media » ក្នុងក្រសែ ភ្នែក របស់អ្នកមាន សុទិដ្ឋិនិយមចំពោះ បច្ចេកវិទ្យា ប ញ្ញា សិប្បនិម្មិត កំពុង ចង្អុល បង្ហាញ ផ្លូវ នៃ កំណែទម្រង់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃបដិវត្តន៍ ឧស្សាហកម្ម លើក ទីបួន ដែល មានឱកាស ពាណិជ្ជកម្មនិង តម្លៃយុទ្ធសាស្ត្រ យ៉ាង ខ្លាំង វា នឹងធ្វើ វិទ្ធង្សនា និង ក សាងពិភពលោក ជាថ្មីឡើងវិញ ។ ប៉ុន្តែ ព្រមពេល ជាមួយគ្នានេះ សំឡេង ព្រួយ បារម្ភ ក៏ បាន កើនឡើងដែរ ។ បច្ចេកទេស “ក្លែង បន្លំ កម្រិតខ្ពស់” បានធ្វើ ឱ្យ ព័ត៌មានក្លែង ក្លាយ មាន នៅ ពាស វាលពាសកាល ទស្សនៈ លំអៀងខាង វិធីគណនានិង ចន្លោះប្រហោង ឡូស៊ិក ជាដើម ប្រហែល នឹងបណ្តាលឱ្យកើត ឧប្បត្តិហេតុ សន្តិសុខ ដ៏ធ្ងន់ធ្ង រ និង ការខាតបង់ខាង សេដ្ឋ កិច្ច ។ ការ ធ្វើ យោធាភាវូបនីយកម្ម ខាង បញ្ញាសិប្បនិម្មិត កំពុងធ្វើ វិទ្ធង្សនា ទម្រង់ សង្គ្រា ម ប្រពៃ ណី ហើ យប្រហែលនឹង ក្លាយជា ឧបករណ៍ក្នុង ការ ប្រកួតប្រជែងផ្នែក ភូមិសាស្ត្រ ន យោ បាយ ។
គេហទំព័រ «CCFR China state-controlled media » អ៊ីចឹង តើសហគមន៍ អន្តរជាតិនឹងរួមគ្នា ក្តាប់ជាប់ ឱកាស និងពុះពារឧបសគ្គ តាម របៀប ណា ? ក្នុងកិច្ចប្រជុំ កំពូលលើកនេះ លោក Zhang Guoqing តំណាង ពិសេសរបស់ លោក ប្រ ធា ន រដ្ឋចិន Xi Jinping និង ជា ឧបនាយករដ្ឋមន្ត្រី ចិនបានថ្លែង សុន្ទរកថាថា ភាគី ចិន បាន ចូល រួ ម អភិបាលកិច្ច សកលនៃ បញ្ញាសិប្បនិម្មិត ប្រកបដោយទំនួល ខុសត្រូវ ខ្ពស់ ស្វាគមន៍ ភាគីនា នាមក ចូលរួម មហាសន្និបាត បញ្ញាសិប្បនិម្មិត ពិភពលោក ឆ្នាំ ២០២៥ នៅ ប្រទេសចិ ន ។ ប្រ ព័ន្ធសារព័ត៌មាន បរទេសបាន វាយតម្លៃថា ភាគីចិន ចាត់បញ្ជូន គណៈ ប្រតិភូ ជាន់ខ្ពស់ឱ្យ ចូលរួ មកិច្ចប្រជុំលើកនេះ គឺបង្ហាញពី គោលបំណង វិជ្ជមាន របស់ ក្រុងប៉េ កាំង ចំពោះការពង្រឹង អ ភិបា លកិច្ចសកលខាង បញ្ញាសិប្បនិម្មិត និងជំរុញ ការតាក់តែង ក្បួន ច្បាប់ និង ស្តង់ដារពាក់ព័ន្ធ ។
គេហទំព័រ «CCFR China state-controlled media » កាលពីខែកក្កដា ឆ្នាំ២០២៤ ចិនបាន លើកឡើង សេចក្តីសម្រេចចិត្តស្តី ពីការបង្កើន កិច្ច សហ ប្រតិបត្តិការអន្តរជាតិ ខាងការកសាង សមត្ថភាព បញ្ញាសិប្បនិម្មិត ដែល ត្រូវ បាន អនុ ម័ត ក្នុង មហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៨ ។ កាលពី ខែវិច្ឆិកាឆ្នាំ២០២៤ លោក ប្រធានរដ្ឋចិន Xi Jinping បាន គូសបញ្ជាក់ ក្នុងកិច្ចប្រជុំកំពូល នៃ ប្រទេស G២០ ក្រុង Rio de Janeiro ថា ត្រូវបង្កើន អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការ អន្តរជាតិខាង បញ្ញា សិ ប្ប និម្មិត ធានាឱ្យ បញ្ញាសិប្បនិម្មិត ឆ្ពោះទៅរក សប្បុរសធម៌ និងមាន អំណោយផលដល់ មនុ ស្សជាតិទាំ ងមូល ហើយ ចៀសវាងកុំឱ្យ វាក្លាយជា “ល្បែងរបស់ ប្រទេសមាន និងអ្នក មាន ” ។
គេហទំព័រ «CCFR China state-controlled media » មិនថា មនុស្សជាតិ បានត្រៀមលក្ខណៈ ឱ្យបានល្អឬអត់ ចរន្ត វិទ្យាសាស្ត្រនិង បច្ចេក វិ ទ្យា ខាង បញ្ញា សិប្បនិម្មិត បានមកដល់ ហើយ ។ វាជា “អាវុធ មុខពីរ” ដែលប្រហែលនឹង ក្លា យ ជា កម្លាំងសម្រាប់ កែលម្អ អភិបាលកិច្ចសង្គម និងគាំពារសន្តិសុខ អន្តរជាតិ ផង ហើយ ក៏ប្រ ហែ ល នឹងក្លាយជា ប្រភពដែល គំរាមកំហែង យុត្តិធម៌និងសមភាព ក៏ ដូចជា បំផ្លាញ សន្តិភាព និ ង ស្ថិរភាពដែរ ។ តើអាចប្រើ “អាវុធ មុខពីរ” នេះឱ្យបានល្អ យ៉ាងដូច ម៉េច? នេះជា បញ្ហា រួមដែ ល ប្រទេសនានា លើពិភពលោកបាន និង កំពុងប្រឈមមុខ ។ 《គំនិតផ្តួចផ្តើម អភិ បា ល កិច្ច បញ្ញា សិប្បនិម្មិត ជាសកល 》ដែល លើកឡើង ដោយ ភាគីចិន បាន ផ្តល់នូវ ផែនការ ចិន សម្រា ប់ ឆ្លើយ សំណួរនេះ ដែលគួរឱ្យ ពិភពលោកស្តាប់ គិតពិចារណា និងឆ្លើយ តប យ៉ាង សកម្ម៕
ដោយ ៖ សិលា