ភ្នំពេញ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វេីការអប់រំយុវជនចំនួន ០៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមដងផ្លូវ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា យុវជនចំនួន ០៤នាក់នេះ រួមមាន៖ ១-ឈ្មោះ ហោ លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកបើកបរ ម៉ូតូNEX)។
២-ឈ្មោះ សារុំ លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិចំការដូច ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកបើកបរ ដាឌ្រីម)។
៣-ឈ្មោះ ដន សុវន្ថា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។(អ្នកជិះក្រោយ)
៤ឈ្មោះ សោភ័ណ លីមីង ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល ។ (អ្នកបើកបរ)
សូមជម្រាបថា ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញ បានឃាត់មធ្យោបាយ ម៉ូតូចំនួន ០៣គ្រឿង រួមមាន៖ ១-ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LC-8704 ។ ២-ម៉ាកNEX ស៊េរីឆ្នាំ ២០១៩ ពណ៌ស លាយផ្កាឈូក បិទតែមពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AF-3542 ។ ៣. ម៉ាកBEAT ស៊េរីឆ្នាំ២០២៤ ពណ៌ស លាយខៀវ ពាក់ផ្លាក ភ្នំពេញ 1-KX 628
បច្ចុប្បន្នប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក បានណែនាំអប់រំ ធ្វេីកិច្ចសន្យា និងធ្វេីកំណត់ហេតុដកហូតម៉ូតូដេីម្បីរក្សាទុកនៅប៉ុស្តិ៍រយៈពេល ០៣ខែ៕ដោយ៖តារា