ខេត្តព្រះសីហនុៈ លោក ជួន ណារិន ស្នងការនគរបាលខេត្តបានអោយដឹងថាៈ នៅមុននេះបន្តិច នគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ ចាប់បានចោរលួចសម្ភារៈជនបរទេស ០៣នាក់កាលពីវេលាម៉ោងជាង៤រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។ លោកបន្តថាៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត កំណត់មុខសញ្ញាចោរលួចសម្ភារៈជនបរទេសបាន ហើយឈានទៅធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ដោយចាប់បាន៣នាក់ និង ដកហូតបានវត្ថុតាង អាយផេត ០១គ្រឿង ទូរស័ព្ទ ០១គ្រឿង ។ចំពោះកាបូបរបស់ជនបរទេស ពួកចោរឆ្លើយថាបោះចោលក្នុងព្រៃ បច្ចុប្បន្ននគរបាលកំពុងសាកសួរ…..៕
ដោយ សុខ ខេមរា
...