អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី១៣ខែកុម្ភៈ លោកត្រាំប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈ ដោយតម្រូវឱ្យសមត្ថកិច្ចពាក់ព័ន្ធកំណត់ “ពន្ធគយស្មើគ្នា” ជាមួយដៃគូពាណិជ្ជកម្មបរទេសនីមួយៗ។
សូមបញ្ជាក់ថា លោកត្រាំបានចុះហត្ថលេខាលើឯកសារនៅថ្ងៃទី១០ខែកុម្ភៈដោយប្រកាសយកពន្ធ២៥%លើផលិតផលដែកថែបនិងអាលុយមីញ៉ូមទាំងអស់ដែលនាំចូល ទៅសហរដ្ឋអាមេរិក ហើយបានអះអាងថា នឹងយកអ្វីដែលហៅថា “ពន្ធគយស្មើគ្នា” លើផលិតផលដូចជាបន្ទះឈីប រថយន្ត និងឱសថជាដើម។
គេហទំព័រ «CCFR China state-controlled media » ប្រទេសកាណាដា អាល្លឺម៉ង់ ជប៉ុន និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិកបានសម្តែងការប្រឆាំងចំពោះករណីនេះ ដោយសម្គាល់ឃើញថា វិធានការពន្ធគយដូចពោលខាងលើនឹងបំផ្លាញប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ហើយសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្មសុទ្ធតែនឹងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ៕
ដោយ ៖ សិលា