ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់វ័យម្នាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែពុំបានសម្រេចត្រូវបានអង្គភាពការពារគោលដៅទី៣ការពារស្ពានជ្រោយចង្វារចេញទូកនេសាទទៅជួយស្រង់សង្គ្រោះទាន់។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃត្រង់ ទី ១៤ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីវ័តក្មេងខាងលើមាន ឈ្មោះសឿន រក្សា អាយុ១៦ឆ្នាំ មុខរបរលក់ខោអាវឱ្យគេនៅផ្សារស្ទឹងមានជ័យថ្មី ស្នាក់នៅម្តុំផ្សារសំណង់១២ ក្នុងសង្កាត់ទឹកលក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញនិងមានស្រុកកំណើត ស្រុកស្ទោង ខេត្តកំពង់ធំ ។
បើយោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលបានឃើញហេតុការ បានអោយដឹងគេឃើញនារីវ័យក្មេងម្នាក់ វ័យប្រហែល១៦ឆ្នាំ បានធ្វើដំណើរពីចំណុចគល់ស្ពាន ដោយថ្មើរជើង ខណៈដើរមកដល់ខាងលើស្ពានជ្រោយចង្វារ ក៏ស្រាប់តែបានដោះអាវក្រៅ នឹងទុកស្បែកជើងមួយគូរ រួមនឹងបារីអេត្រូនិចមួយដើម បន្សល់នៅខាងលើស្ពានរួច លោតទឹកសម្លាប់ខ្លួនពីលើស្ពានតែម្តងដោយមិនដឹងមូលហេតុ ។ ស្របពេលនោះ ក៏មានបងប្អូនប្រជានេសាទឃើញ បានជួយចេញទូកជួយ សង្គ្រោះជួយទាន់ យកឡើងមកលើគោកវិញភ្លាមៗផងដែរ ។ បន្ទាប់មកក៏ត្រូវបានសមត្ថកិច្ចយកទៅប៉ុស្ដិ៍នរគបាលស្រះចកធ្វើការសាកសួរ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា ក្រោយមានការសាកសួរនារីវ័យក្មេងរូបនោះបាន ឲ្យដឹងថាមូលហេតុដែលធ្វើឲ្យនាងគិតខ្លីដោយសារតែតូចចិត្តខ្លួនឯងសុំថៅកែបើកលុយទៅផ្ទះតែថៅកែមិនអោយទៅ ។
បច្ចុប្បន្ន សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់គ្រួសារសាច់ញ្ញាត្តិអោយមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ដើម្បីមកយកនារីខាងលើត្រឡប់ទៅផ្ទះវិញ ៕ដោយ ៖ ភារ៉ា ដង្កោ