មន្ត្រីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បានចាប់ផ្តើម “រលកនៃការបញ្ឈប់ការងារ” ដោយមនុស្ស 200,000 នាក់ត្រូវបានគេកំណត់គោលដៅជាក្រុមដំបូង។ ទាំងនោះធ្វើឲ្យបុគ្គលិករដ្ឋ ប្រឈមបាត់បង់ការងារធ្វើកាន់តែច្រើន
ការបញ្ឈប់ការងារបានចាប់ផ្តើមរីករាលដាលពាសពេញរដ្ឋាភិបាលសហព័ន្ធនៅថ្ងៃទី 13 ខែកុម្ភៈ បន្ទាប់ពីនាយកដ្ឋានធនធានមនុស្សរបស់រដ្ឋាភិបាលបានណែនាំភ្នាក់ងារឱ្យបញ្ឈប់បុគ្គលិកភាគច្រើននៃ 200,000នាក់ ដែលកំពុងជាប់កិច្ចសន្យាសាកល្បងការងារ។
ការបញ្ឈប់ការងារអាចកត់សម្គាល់ពីការកើនឡើងដ៏សំខាន់មួយក្នុងកិច្ចប្រឹងប្រែងរបស់រដ្ឋបាល Trump ដើម្បីកាត់បន្ថយការងារសហព័ន្ធ និងរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលឡើងវិញ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសថា បុគ្គលិកប្រហែល 75,000 នាក់បានទទួលយកសំណើសុំលាលែងពីតំណែងជាថ្នូរនឹងការទទួលបានប្រាក់ខែរហូតដល់ខែកញ្ញា៕
...
រូបថត: Reuters