ខេត្តបន្ទាយមានជ័យៈ បន្ទាប់ពីសិក្សាអស់រយៈពេលមួយថ្ងៃមកនៅស្នងការដ្ឋាននគរបាលខេត្ត នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំបិទវគ្គបំប៉នជំនាញក្បួននិតិវិធីប្រតិបត្តិការរបស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោកដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព វរសេនីយ៍ឯក សាយ សំអាត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោកវរសេនីយ៍ អនុសេនីយ៍ ជានាយរងការិយាល័យ លោក អធិការរងនគរបាលទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ គ្រប់ស្រុក ក្រុង ទាំង៩ នាយផ្នែក និង លោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង៦៧។
លោកវរសេនីយ៍ឯកសាយ សំអាត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា៖ដោយទទួលបានការអនុញាតិដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិនិងការណែនាំដ៏ខ្ពង់ពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តម្រូវឲ្យនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សារធារណៈចុះមកបើកវគ្គជំនាញក្បួននិតិវិធីប្រតិបត្តិការរបស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោកដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សំដៅឲ្យមន្ត្រីជំនាញកសាងសំណុំរឿងបទល្មើស្រោះថ្នាក់ចរាចរណ៍នេះឲ្យបានត្រឹមត្រូវទភតាមគតិយុត្តិដែលមានចែងក្នុងឧបសម្ព័ន្ធដែលមានប្រកាសរបស់អន្តរក្រសួងមានក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌ ។មួយវិញទៀតក្នុងការបើកកវគ្គនេះក៏មានការអញ្ជើញមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល មកចូលរួមដោយឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិនិងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នគរបាលប៉ុស្តិ៍គឺជាមន្ត្រីទី១ដែលបានទៅដល់កន្លែងកើតហេតុបានមុនពេលមន្ត្រីនគរបាលជំនាញទៅដល់កន្លែងកើត ដោយសារមន្ត្រីនគរបាលប៉ុស្តិ៍នៅកៀកនឹងកន្លែងកើតហេតុជាងមន្ត្រីជំនាញ ។
លោកវរសេនីយ៍ឯកសាយ សំអាត បានបញ្ជាក់ថា៖ក្រៅពីការពារនៅកន្លែងកើតហេតុ នគរបាលប៉ុស្តិ៍ក៏អាចចេះដោះស្រាយបញ្ហាគ្រោះថ្នាក់តិចតួចដែលមិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិត ឬក៏រងរបួសធ្ងន់ គ្រាន់តែខូចខាតតែសម្ភារៈ នគរបាលប៉ុស្តិ៍អាចសម្របសម្រួលដោះស្រាយបាន ។ មួយវិញទៀតក្រោយពីទទួលបានវគ្គបំប៉ននេះ ក្នុងនាមនាយកដ្ឋានសង្ឈឹមអស់លោកនិងមានជំនាញខ្លះដើម្បីសម្របសម្រួលនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍តិចតួចដែលកើតមានក្នុងមូលដ្ឋាន របស់ខ្លួន ។ ជាមួយគ្នានេះដែរក៏សូមឲ្យមន្ត្រីនគរបាលជំនាញក៏ដូចជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវអនុវត្តឲ្យបានត្រិមត្រូវនិងមានប្រសិទ្ធភាព ដោយចាប់ពីពេលនេះតទៅអភិក្រមទាំង៥ គឺអនុវត្តការវះកាត់តែម្តង ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់បានថ្លែងថា៖ ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមលោកផ្ទាល់សូមថ្លែងអំណរគុណដល់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សារធារណៈ ដែលបានចាត់តាំងក្រុមការងារគ្រូឧទ្ទេសនាម របស់នាយកដ្ឋាន ចុះមកបើកវគ្គបំប៉នជំនាញក្បួននិតិវិធីប្រតិបត្តិការរបស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោកដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៧ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាពេលនេះដែលមានមេរៀនចំនួន៣គឺ ១. បទវិន័យនគរបាលជាតិ
២. ក្បួននីតិវិធីប្រតិបត្តិការ របស់មន្រ្តីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍ផ្លូវគោក,៣. និតិវិធីវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបន្តថា៖ ថ្វីត្បិតការសិក្សាមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែជាគន្លឹះសម្រាប់ឲ្យមន្ត្រីនគរបាលចរាចរណ៍ ក៏ដូចនគរបាលប៉ុស្តិ៍យកទ្រឹស្តីមេរៀនដែលបានរៀនទៅសិក្សាបន្ថែមទៀត ដើម្បីយកចំណេះដឹងទៅអនុវត្តឲ្យចំគោលដៅនិងតាមច្បាប់ចរាចរណ៍ផ្លូវគោក ៕
វណ្ណា
