ក្រសួងពាណិជ្ជកម្ម​ ចេញសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ “The 1st FoodAg. Manufacturing Exhibition” ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ​អាទិត្យ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក- លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរអភិវឌ្ឍន៍ ពាណិជ្ជកម្មនៃប្រទេសប៉ាគីស្ថាន នឹងរៀបចំពិព័រណ៍ “The 1st FoodAg. Manufacturing Exhibition” ពីថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន។

ពិព័រណ៍នេះ នឹងផ្តល់វេទិកាសម្រាប់ ក្រុមហ៊ុនកែច្នៃអាហារអន្តរជាតិ ដើម្បីបង្កើតរោងចក្រកែច្នៃអាហារនៅប្រទេសប៉ាគីស្ថានសម្រាប់នាំចេញ និង សម្រួលដល់ការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មផ្នែកខាងលើ (upstream) ក្នុងវិស័យកែច្នៃអាហារ ភស្តុភារកម្ម និងផលិតភាពកសិកម្ម។ ព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏នឹងផ្តល់ឱកាសដល់ការបង្កើតបណ្តាញអាជីវកម្ម ការបង្កើតដៃគូសហការថ្មីជាអន្តរជាតិ ការបង្ហាញជូននូវផលិតផលច្នៃប្រឌិតថ្មី ការសហការ និងការបណ្តាក់ ទុនរួមគ្នាក្នុងវិស័យកសិកម្មផងដែរ។

ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួល សូមអញ្ជើញ លោក-លោកស្រី ដែលជាពាណិជ្ជករ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូម ធ្វើការទំនាក់ទំនងមកស្ថានទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា៕ដោយ​៖តារា

...

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​លម្អិត​របស់​ក្រសួង​ពាណិជ្ជកម្ម​៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print