អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទស្សនាវដ្តី«Qiushi»លេខទីបួនដែលបោះពុម្ភផ្សាយនៅថ្ងៃទី ១៦ខែកុម្ភៈបានចុះផ្សាយអត្ថបទដ៏សំខាន់របស់ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រោមចំណងជើងថា«ធ្វើឱ្យប្រព័ន្ធគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយមានសុក្រឹតភាព» ។
គេហទំព័រ «CCFR China state-controlled media » អត្ថបទបានលើកឡើងថា តាំងពីសមាជបក្សលើកទី១៨មក ពួកយើងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់មិនងាករេនូវការជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ ហើយទទួលបានសមិទ្ធផលមួយចំនួនក្នុងការច្នៃប្រឌិតថ្មីខាងទ្រឹស្តី ការច្នៃប្រឌិតថ្មីក្នុងការអនុវត្តជាក់ស្តែង និងការច្នៃប្រឌិតថ្មីខាងប្រព័ន្ធរបប ដែលបានបង្កើតជាប្រព័ន្ធគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាបានត្រួសត្រាយកម្រិតអភិវឌ្ឍន៍ថ្មីនៃការធ្វើបដិវត្តន៍ដោយខ្លួនឯងរបស់បក្សធំដែលបានបង្កើតឡើង១រយឆ្នាំ ។
គេហទំព័រ «CCFR China state-controlled media » បក្សទាំងមូលចាំបាច់ត្រូវប្រកាន់ខ្ជាប់ការយល់ដឹងឱ្យបានច្បាស់និងភាពមុតមាំខណៈពេលប្រឈមមុខនឹងការសាកល្បង ចាត់ទុកការធ្វើឱ្យប្រព័ន្ធគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយមានសុក្រឹតភាព ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ជំរុញឥតឈប់ឈរនូវវិស្វកម្មដ៏មហិមារបស់កិច្ចកសាងបក្សក្នុងយុគសម័យថ្មី ក្នុងន័យផ្តល់ការធានាយ៉ាងរឹងមាំដល់ការជំរុញកិច្ចកសាងប្រទេសខ្លាំងក្លាដោយគ្រប់ជ្រុងជ្រោយនិងបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងរបស់ប្រជាជាតិចិន តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕
ដោយ ៖ សិលា