កិច្ចប្រជុំកំពូលក្រៅផ្លូវការ របស់អឺរ៉ុប ដើម្បីពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា មន្រ្តីការិយាល័យប្រធានាធិបតីបារាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ បានឱ្យដឹងថា បារាំងកំពុងពិគ្រោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងគោលដៅរៀបចំកិច្ចប្រជុំកំពូលក្រៅផ្លូវការមួយ រវាងបណ្តាមេដឹកនាំនៅអឺរ៉ុប ដើម្បីជជែកអំពីបញ្ហាអ៊ុយក្រែន។

រដ្ឋមន្រ្តីការបរទេសប៉ូឡូញ ក៏បាននិយាយដែរថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យមាន កិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប នៅទីក្រុងប៉ារីស។ ប្រភពពីក្រុមអ្នកការទូត បានឱ្យដឹងថា កិច្ចពិភាក្សាកំពុងតែបន្តជុំវិញសំណួរ ថាតើគួរអញ្ជើញនរណាខ្លះ ខណៈចក្រភពអង់គ្លេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប (EU) ត្រូវបានអញ្ជើញ។ ដោយឡែក វាមិនទាន់ច្បាស់នោះទេ ថាតើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងទទួលបានការអញ្ជើញ ដែរឬអត់។ បើតាមប្រភពដដែល កិច្ចប្រជុំកំពូលខាងលើ ទំនងជានឹងធ្វើឡើង នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។
ក្រោយរងសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ការផ្តោតសំខាន់របស់អឺរ៉ុប នាពេលនេះ កំពុងងាកទៅរកថា តើពួកគេអាចដើរតួនាទីរឹងមាំអ្វី ដើម្បីចូលរួមផ្តល់ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ព្រមទាំងមធ្យោបាយ ដើម្បីពង្រឹងសន្តិសុខរួមរបស់អឺរ៉ុប។ កាលពីថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើតកងទ័ពអឺរ៉ុប ក្រោមហេតុផលថា អឺរ៉ុបលែងអាចប្រាកដទៀតហើយ លើការការពាររបស់សហរដ្ឋអាមេរិក៕

...

រូបថត​: nld

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print