ស្លាប់១៥នាក់ដោយការប្រជ្រៀតជាន់លើគ្នាក្នុងពេលរង់ចាំទៅពិធីបុណ្យ

ចែករំលែក៖

មន្ត្រីម្នាក់បាននិយាយនៅថ្ងៃនេះ ថ្ងៃទី 16 ខែកុម្ភៈ ថា យ៉ាងហោចណាស់មនុស្ស 15 នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នានៅស្ថានីយ៍រថភ្លើងក្នុងរដ្ឋធានីញូវដេលីរបស់ប្រទេសឥណ្ឌា ។

លោក Atishi អភិបាលក្រុងស្តីទីនៃទីក្រុង Delhi បាននិយាយថា សាកសពត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Lok Nayak Jai Prakash Narain ក្នុងរដ្ឋធានី។
ការរត់ជាន់គ្នាបានកើតឡើងកាលពីយប់ថ្ងៃទី 15 ខែកុម្ភៈ ខណៈដែលមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅស្ថានីយ៍រថភ្លើង New Delhi ហើយរង់ចាំឡើងរថភ្លើងទៅកាន់ពិធីបុណ្យ Maha Kumbh Hindu នៅភាគខាងជើងនៃប្រទេស។ នាយករដ្ឋមន្ត្រី Narendra Modi បានសម្តែងការសោកស្ដាយចំពោះសោកនាដកម្ម ជាន់គ្នានេះ។
នាយករដ្ឋមន្ត្រីបានសរសេរថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដល់អ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់។ ខ្ញុំសូមបួងសួងឱ្យអ្នករបួសឆាប់ជាសះស្បើយ។ រដ្ឋមន្ត្រីផ្លូវដែក Ashwini Vaishnaw បាននិយាយថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមដើម្បីកំណត់ពីមូលហេតុនៃការរត់ជាន់គ្នា។
កាលពីខែមុន មនុស្សយ៉ាងហោចណាស់ 30 នាក់បានស្លាប់នៅក្នុងការរត់ជាន់គ្នាក្នុងពិធីបុណ្យរយៈពេលប្រាំមួយសប្តាហ៍ បន្ទាប់ពីអ្នកកាន់សាសនាហិណ្ឌូរាប់សិបលាននាក់បានប្រមូលផ្តុំគ្នាដើម្បីមុជទឹកនៅក្នុងទន្លេដ៏ពិសិទ្ធ៕

...

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print