ញត្តិថ្កោលទោស ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ញត្តិថ្កោលទោស

ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះ គម្រោងវាយប្រហារដោយដូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនកំពូលរបស់ជាតិ និងជា “បិតាស្ថាបនិកសន្តិភាព នៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចាត់ទុកជារដ្ឋបុរស គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងបានផ្តល់នូវទំនុកចិត្តឱ្យដឹកនាំជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកហើយ។

អំពើភេរវកម្មដ៏ទុច្ចរិតនេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ចំពោះអាយុជីវិតថ្នាក់ដឹកនាំកំពូលរបស់ជាតិ និង ក្រុមគ្រួសារ ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត ទាំងក្នុងក្របខណ្ឌច្បាប់ជាតិ និងច្បាប់អន្តរជាតិ បង្កឡើងដោយ សកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែចិញ្ចឹមមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់ និងស្រែកឃ្លានអំណាចដោយខុសច្បាប់ ដែលនេះ៖ សបញ្ជាក់ឱ្យឃើញពីវប្បធម៌ហិង្សា និងសន្តានដ៏គ្រោះថ្នាក់បំផុត របស់ពួកភេរវករ ចាំបាច់ត្រូវមានវិធានការបង្ក្រាប និងផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុត។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ៖ អំពើភេរវកម្មរបស់ពួកប្រឆាំងជ្រុលនិយម និងសូមយកឱកាសនេះ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំ ច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬ អំពើឃុបឃិត បង្កើតចលនាប្រឆាំង ជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ គឺជាភេរវករដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដោយគ្មានការលើកលែងណាមួយឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print