ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២:៤០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិ..ង្សា(វាយគ្នាភាគីជនសង្ស័យប្រើមួកការពារសុវត្ថិភាពគប់ទៅលើជនរងគ្រោះបណ្ដាលឲ្យជនរងគ្រោះរត់ចោលម៉ូតូហើយជនសង្ស័យបានលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន) ដោយធ្វើការឃាត់ខ្លួននៅចំណុច០២ទីតាំងផ្សេងគ្នា ។
ទី១-ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ហេង ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅចំណុចលើដងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១២:៤០នាទីថ្ងៃដដែល ។
ទី២-ឃាត់ខ្លួនជនសង្ស័យឈ្មោះ កាន វិសាក់ ហៅ ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ស៊ាង ម៉េងហ៊ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅចំណុចភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដែលប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ២២ ផ្លូវលេខ២៨៥ ក្រុមទី៥១ ភូមិ១៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២២:២០នាទី ។
សមត្ថកិច្ចបញ្ជាក់ថា ៖ ជនសង្ស័យ:
១-ឈ្មោះ សុខ ហេង ហៅ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២-ឈ្មោះ កាន វិសាក់ ហៅ ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកនំ ស្នាក់នៅផ្ទះលេខ១៦៤ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ស៊ាង ម៉េងហ៊ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបន្តថា ៖ វត្ថុតាងចាប់យកមាន៖
-ទូរស័ព្ទដៃ០២គ្រឿង ម៉ាក I phone7 ពណ៍ស ប្រើស៊ីមកាត: 0762496652 (ចាប់យកពីឈ្មោះ កាន វិសាក់ ) និងទូរស័ព្ទដៃម៉ាក Tecno Spark ពណ៍ទឹសមុទ្រ ប្រើស៊ីមកាតលេខ: 07666669810 (ចាប់យកពីឈ្មោះ សុខ ហេង ) និងម៉ូតូ០១គ្រឿវម៉ាក Honda C125 ស៊េរី2018 ពណ៍ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Q-4622 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5272034 (ជាម៉ូតូជនរងគ្រោះដែលជនសង្ស័យវាយយកនៅពេលកើតហេតុ ) ។
ដោយឡែកជនរងគ្រោះមាន ៖
-ឈ្មោះ ដា វាសនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សិលា