អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី១៥ខែកុម្ភៈ លោក Li Qiang សមាជិក អចិន្ត្រៃយ៍នៃ ការិយាល័យ នយោបាយ នៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្តចិននិង ជានាយករដ្ឋមន្ត្រី ចិនបាន ចុះត្រួតពិនិត្យ ការងារ នៅខេត្ត Heilongjiang ។ លោកបាន គូសបញ្ជាក់ថា ត្រូវអនុវត្ត យ៉ាងស៊ីជម្រៅ នូវ ស្មារតី នៃ អនុសាសន៍ ណែនាំដ៏ សំខាន់របស់ លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិន អំពីការអភិវឌ្ឍ កីឡាព្រិល ទឹកកកនិង សេដ្ឋកិច្ចព្រិលទឹកក ផ្តោតលើ ការបំពេញ តម្រូវការ ខាង ជីវភាពរស់នៅ ដ៏ល្អបវររបស់ ប្រជាជន ប្រើប្រាស់ ឱ្យបាន ល្អ នូវធនធាន ដែលមាន ឧត្តមភាព និង លក្ខណៈ ពិសេស បំផុស កម្លាំងរស់រវើក នៃ សេដ្ឋកិច្ច ព្រិលទឹកកក បង្កើត ចំណុច លេចធ្លោ ថ្មីនៃ ការប្រើប្រាស់ ខាង សេវាកម្ម និងចំណុច កំណើនថ្មី នៃសេដ្ឋកិច្ច ព្រមទាំង បង្កើនសុខសុភមង្គល នៃជីវភាព រស់នៅ របស់ប្រជាជន ជាបន្តបន្ទាប់ ។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានសម្តែង ការកោតសរសើរ យ៉ាង ពេញលេញ ចំពោះ កិច្ចខិតខំប្រឹង ប្រែង របស់ កម្មាភិបាល និង ប្រជាជន ទាំងអស់ នៃខេត្ត Heilongjiang ជាពិសេស គឺ ក្រុង Harbin ដែល បានធ្វើ ដើម្បី រៀបចំ ការប្រកួតកីឡាអាស៊ី រដូវរងាដោយ ជោគជ័យ រំពឹង ថា ខេត្ត Heilongjiang អាច ពង្រីក ឧត្តមភាព នៃ ខេត្តធំខាង ព្រិលទឹកកក អភិវឌ្ឍ សេដ្ឋកិច្ច ព្រិលទឹកកកឱ្យបាន ខ្លាំងក្លា អភិវឌ្ឍ ការប្រើប្រាស់ ខាង សេវាកម្ម ដោយ ពេញទំហឹង ដើម្បី បំពេញបន្ថែម កម្លាំង ចលករថ្មី កាន់តែច្រើន សម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕
ដោយ ៖ សិលា