ភ្នំពេញ: បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានដឹកតាមឡំប្រឺតាយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈបើកលឿនវ៉ាជែងជ្រុលទៅបុកពីក្រោយរថយន្ដកំពុងតែឈប់រង់ចាំស្តុបបណ្ដាលឲ្យប៉ះនិងរថយន្តមួយគ្រឿងទៀតដួលបោកនឹងផ្លូវ។
ហេតុការណ៍នេះដែរបានកេីតឡើងកាលពីម៉ោង១០យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវទួលពង្រភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តរងគ្រោះម៉ាកMAZDA ពណ៌ប្រផេះ អត់ទាន់មានស្លាកលេខឈប់រង់ចាំស្តុបស្របពេលនោះក៏ឃើញជនរងគ្រោះបើកម៉ូតូម្នាក់ឯង ម៉ាកហុងដាឌ្រីមសង់២០១៤ពណ៌ ខ្មៅពាក់ស្លាកលេខកណ្តាល1R-1859 ធ្វើដំណើរស្របទិសគ្នាពីត្បូងមកជេីងក្នុងល្បឿនលឿន បានវ៉ាជែងរថយន្តមួយគ្រឿងមិនចាំម៉ាក ក៏ជ្រុលទៅបុករថយន្តចំស្តុបខាងក្រោយចំហៀងខាងស្ដាំបណ្ដាលឲ្យម៉ូតូរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងហើយជនរងគ្រោះត្រូវបានពលរដ្ឋនាំគ្នាលេីកដាក់លើឡំប្រឺតាដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យឯកជន ។
បន្ទាប់ពីកេីតហេតុភាគីសងខាងបានឯកភាពគ្នាទៅបញ្ចប់រឿងនៅមន្ទីរពេទ្យដោយខាងម៉ូតូព្រមចេញកសងសំណងថ្លៃជួសជុលឲ្យដើម្បីបញ្ចប់រឿង ៕
ដោយ៖ ជ្រោយពេជ្រ