បុរសម្នាក់ទំនងជាស្រវឹងស្រាបើក​ម៉ូតូ​វ៉ាជែង​លឿនជ្រុល​​ទៅ​បុក​រថយន្ត​ដួល​រង​របួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញ​:​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានដឹក​តាមឡំប្រឺតាយកទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ ខណៈបើកលឿន​វ៉ាជែង​ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ដ​កំពុង​តែ​ឈប់​រង់ចាំ​ស្តុប​បណ្ដាល​ឲ្យ​ប៉ះ​និង​រថយន្ត​មួយ​គ្រឿង​ទៀត​ដួល​បោក​នឹង​ផ្លូវ​។

ហេតុការណ៍នេះដែរបានកេីតឡើងកាលពី​ម៉ោង​១០យប់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទួល​ពង្រ​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់ចោមចៅទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​ នៅមុនពេល​កេីត​ហេតុ​គេ​ឃើញរថយន្ត​រង​គ្រោះ​ម៉ាក​MAZDA ពណ៌ប្រផេះ​ អត់ទាន់មានស្លាកលេខឈប់រង់​ចាំ​ស្តុប​ស្រប​ពេល​នោះ​ក៏​​ឃើញ​ជន​រងគ្រោះ​បើក​ម៉ូតូ​ម្នាក់​ឯង​ ម៉ាក​ហុង​ដា​ឌ្រីម​សង់​២០១៤ពណ៌​ ខ្មៅ​ពាក់​ស្លាក​លេខ​កណ្តាល​1R-1859​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ត្បូង​មក​ជេីង​ក្នុង​ល្បឿន​លឿន​ ​បាន​វ៉ា​ជែង​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ ក៏ជ្រុលទៅបុករថយន្តចំស្តុប​ខាង​ក្រោយចំហៀង​ខាង​ស្ដាំ​បណ្ដាល​ឲ្យ​​ម៉ូតូរេចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល​បោកនឹងថ្នល់​រង​របួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង​ហើយជនរងគ្រោះ​ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​លេីក​ដាក់​លើ​​ឡំប្រឺតា​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ឯក​ជន​ ។
បន្ទាប់​ពី​កេីត​ហេតុ​ភាគី​សងខាង​បាន​ឯកភាព​គ្នា​ទៅ​បញ្ចប់​រឿង​នៅ​មន្ទីរពេទ្យ​ដោយ​ខាង​ម៉ូតូព្រមចេញក​សង​សំណង​ថ្លៃ​ជួសជុល​ឲ្យដើម្បីបញ្ចប់រឿង ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print