ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលសម័យប្រជុំលើកទី៣៨ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន១៣។
ជាទីបញ្ចប់នៃកិច្ចប្រជុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងារ របស់សមាជិកឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម។ ព្រះករុណាព្រះប្រធាន ព្រះអង្គបានប្រកាសបិទសម័យប្រជុំលើកទី៣៨ របស់ឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកបដោយជោគជ័យ និងបរិយាកាសល្អប្រសើរ៕
ដោយ ៖ សិលា