ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ដាស់តឿនភាគីអាមេរិកកុំបញ្ចេញសញ្ញាខុសឆ្គងណាមួយដែលបណ្តែតបណ្តោយនិងគាំទ្រដល់កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗកន្លងទៅនេះ គេហទំព័រនៃក្រសួងការបរទេសអាមេរិកបាន កែប្រែខ្លឹ មសារ ស្តីពីទំនាក់ទំនង រវាងអាមេរិកនិងតៃវ៉ាន់ ដោយលុបចោល ពាក្យសម្តីមិន គាំទ្រឱ្យតៃវ៉ាន់ឯករាជ្យ ។ អាជ្ញាធរបក្សវឌ្ឍនភាពនិងប្រជាធិបតេយ្យតៃវ៉ាន់បាន ថ្លែង អំណរគុណចំពោះទង្វើបែបនេះ។ ទាក់ទិននិងករណីនេះ លោកស្រី Zhu Fenglian អ្នកនាំពាក្យ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិនបាន ថ្លែងនៅ ពេល ឆ្លើយសំណួររបស់ អ្នកកាសែត នាថ្ងៃទី ១៧ ខែកុម្ភៈថា យើង សូមដាស់តឿន ភាគីអាមេរិក គោរព យ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍ចិនតែមួយ និង សេចក្តីប្រកាស រួមទាំងបីរវាងចិននិងអាមេរិក ប្រញាប់ កែប្រែកំហុសភ្លាមៗ ដើម្បីដោះស្រាយបញ្ហា តៃវ៉ាន់ យ៉ាងប្រុងប្រយ័ត្ន ហើយ បញ្ឈប់ ការ បញ្ចេញ សញ្ញាខុសឆ្គងណាមួយ ដែល បណ្តែតបណ្តោយនិងគាំទ្រដល់កម្លាំង អបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។

គេហទំព័រ «CCFR China state-controlled media » លោកស្រី Zhu Fenglian បន្តថា សូមព្រមាន អាជ្ញាធរបក្សវឌ្ឍនភាពនិង ប្រជាធិបតេយ្យតៃវ៉ាន់ថា ការពឹងផ្អែកលើអាមេរិក ដើម្បីស្វែងរក ឯករាជ្យ គឺជា ផ្លូវ ទាល់ច្រក។ មិនថា តៃវ៉ាន់និងអាមេរិកឃុបឃិតយ៉ាងណាក៏ដោយ ក៏សុទ្ធតែមិន អាច កែប្រែការពិត ដែល មានចិនតែមួយ លើ ពិភពលោក តៃវ៉ាន់ជាចំណែកមួយរបស់ ប្រទេសចិន ឡើយ ក៏មិនអាចកែប្រែនិន្នាការទូទៅដែល ប្រទេសចិននឹង ត្រូវបង្រួប បង្រួម ហើយ មុខជា នឹង ត្រូវ បង្រួបបង្រួម ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print