ស្នងការនគរបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់គ្រប់កងកម្លាំងនៅថ្នាក់មូលដ្ឋាន បន្ដចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ដ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្សព្វផ្សាយនូវទិសដៅអនុវត្តបន្ដរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ និងទិសដៅមួយចំនួន ដែលបានដកស្រង់ពីបទពិសោធន៍អនុវត្តការងារកន្លងមក ដូចខាងក្រោម៖

១-ពង្រឹងវិធានការ ស្ដីពីការតាមដានត្រួតពិនិត្យ ព័ត៌មានទាន់ហេតុការណ៍ ដើម្បីរាយការណ៍ឱ្យបានទាន់ពេលវេលាចំពោះហេតុការណ៏ ដែលបណ្ដាឱ្យមានមនុស្សស្លាប់ ឬរងរបួសធ្ងន់ធ្ងរ លើករណីគ្រោះចរាចរណ៍ គ្រោះថ្នាក់ផ្សេងៗ ពិសេសជនជាតិបរទេស។

២-បន្ដពង្រឹងវិធានការ បង្ការ ទប់ស្កាត់គ្រប់សកម្មភាពបទល្មើស ដូចជា ករណីព្រហ្មទណ្ឌ ជួញដូរ គ្រឿងញៀន និងបទល្មើសសេដ្ឋកិច្ច។

៣-បន្ដគ្រប់គ្រង់ តាមដានត្រួតពិនិត្យរាល់សកម្មភាពក្មេងទំនើង បើកើតមាន ត្រូវបង្ក្រាបឱ្យខានតែបាន។

៤-ពង្រឹងវិធានការ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការអនុវត្តវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក សំដៅដល់ការកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស។

៥-ពង្រឹងការគ្រប់គ្រងតាម ក្លឹបកម្សាន្តសប្បាយ នានាក្នុងភូមិសាស្រ្ត។

៦-បន្ដចុះវាយតម្លៃអំពី ការអនុវត្តការងារនៅតាមមូលដ្ឋាន ដើម្បីពង្រឹង និងជំរុញបង្កើនសមត្ថភាពមន្ត្រីជំនាញ។

៨-ពង្រឹងវេនប្រចាំបញ្ជា និងការល្បាតចល័ត ដើម្បីត្រៀមចាំអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

៩-បន្ដចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅតាមមូលដ្ឋាន និងជំរុញឱ្យមានការចូលរួមសហការគ្រប់សមាសភាពពាក់ព័ន្ធ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញ លោកអធិការ និងអធិការរងទទួលផែន សេនាធិការ, សន្ដិសុខ, សណ្ដាប់ធ្នាប់, នគរបាលយុត្តិធម៌, ប្រឆាំងគ្រឿងញៀន និងអន្តោប្រវេសន៍ ទាំង១០ក្រុង/ស្រុក ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ ឃុំ/សង្កាត់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print