លោក Zhao Leji អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រធានគណៈកម្មាធិការលើកទី ៣៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃទី ១៧ ខែកុម្ភៈ កិច្ចប្រជុំប្រធានគណៈកម្មាធិការ លើកទី ៣៨ នៃ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណា ងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ បានបើកធ្វើនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ។ លោក ប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ Zhao Leji បានអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំ។ កិច្ច ប្រជុំ បានសម្រេចថា កិច្ចប្រជុំលើកទី ១៤ នៃ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភា តំណា ង ប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ នឹងបើកធ្វើ នៅក្រុងប៉េកាំងពី ថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែកុម្ភៈខាងមុខ។

គេហទំព័រ «CCFR China state-controlled media » ភារកិច្ច ដ៏សំខាន់មួយ នៃកិច្ចប្រជុំលើកទី ១៤ នៃ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃ សភាតំណា ងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ គឺដើម្បីធ្វើការងារ ត្រៀម រៀបចំសម្រាប់ មហាសន្និបាតលើកទី ៣ នៃសភាតំណាង ប្រជាជនទូទាំងប្រទេស ចិន នីតិកាលទី ១៤ ដែលជិតនឹងបើកធ្វើ ។ កិច្ចប្រជុំប្រធានគណៈកម្មាធិការ លើក នេះបាន ស្នើថា កិច្ចប្រជុំលើកទី ១៤ នៃ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណា ងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ ពិនិត្យពិភាក្សាលើសេចក្តីព្រាងនៃ របាយការណ៍ការងារ របស់ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណា ងប្រជាជន ទូទាំងប្រទេសចិន ពិនិត្យពិភាក្សាលើសំណើរបស់ កិច្ចប្រជុំលើកទី ១៤ នៃ គណៈកម្មាធិការ អចិន្ត្រៃយ៍ស្តីពីដាក់ជូននិងពិនិត្យពិភាក្សា លើ សេចក្តីព្រាងច្បាប់នៃ រៀបវារៈនៃមហាសន្និបាតលើកទី ៣ នៃសភាតំណាង ប្រជាជនទូទាំងប្រទេស ចិន នីតិកាលទី ១៤ សំណើស្តីពីដាក់ជូននិងពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពី បញ្ជីឈ្មោះគណៈប្រធាន និងអគ្គលេខាធិការនៃមហាសន្និបាតលើកទី ៣ នៃ សភា តំណាង ប្រជាជនទូទាំងប្រទេស ចិន នីតិកាលទី ១៤ សំណើស្តីពីការដាក់ជូន និង ពិនិត្យពិភាក្សា លើ សេចក្តីព្រាងច្បាប់ស្តីពីបញ្ជីឈ្មោះអ្នកចូលរួម ក្នុងមហាសន្និបាត លើកទី ៣ នៃសភាតំណាង ប្រជាជនទូទាំងប្រទេស ចិន នីតិកាលទី ១៤ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print