ភ្នំពេញ÷ នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។
សូមបញ្ជាក់ជូនថា «សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគី ពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និង ឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គម ពីប្រទេសផ្សេងៗ, ទាំងក្នុងតំបន់ និង លើសកលលោក។ ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃ ប្រព័ន្ធគាំពារ សង្គមកម្ពុជា ដល់អ្នកទទួលផល និងសាធារណជនឱ្យ បានជ្រាបកាន់តែច្បាស់។
រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមាន «សប្តាហ៍ គាំពារសង្គមកម្ពុជា» តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២មក។
«សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ ដែលមានរយៈពេលពីរថ្ងៃ មានការធ្វើបទបង្ហាញគន្លឹះ, កិច្ចពិភាក្សាពេញអង្គ, កិច្ច ពិភាក្សា តាមក្រុម និងការប្រកួតតស៊ូមតិរបស់យុវជន លើប្រធានបទពាក់ព័ន្ធ ដោយមាន ការ ចូលរួមពីគណៈអធិបតី, ភ្ញៀវកិត្តិយស ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិ បាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងដៃគូ អភិ វឌ្ឍន៍ពាក់ព័ន្ធ, តំណាងស្ថាប័នស្រាវជ្រាវ, សិស្ស-និស្សិត និង អ្នកទទួលផល, សរុបចំនួន ប្រមាណ ១,០០០នាក់, ទាំងអ្នកចូលរួមដោយផ្ទាល់នៅទីនេះ និងអ្នកចូលរួមតាម រយៈ ប្រព័ន្ធប្រជុំអនឡាញ៕