រដ្ឋមន្ត្រី ឌិត ទីណា ជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន

ចែករំលែក៖

ភ្នំពេញ÷ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយសមាគមជំរុញដល់ការលើក កម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឱកាសនៃជំនួបលោករដ្ឋមន្ត្រី សម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក វ៉ាង​ តុង​(WANG TONG) អគ្គលេខាធិការនៃសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា- អាស៊ាន ដែលមានបំណងសហការចូលរួមវិនិយោគដាំដើមអាកាស្យា និងស្វាយចន្ទីលើសម្បទានដីសេដ្ឋកិច្ច​ ដើម្បីរួមចំណែកលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានណែនាំទៅតំណាងសមាគមត្រូវរៀបចំផែនការមេឱ្យបានច្បាស់លាស់ មានទុនវិនិយោគគ្រប់គ្រាន់ ព្រមទាំងមានធនធានមនុស្សដែលមានជំនាញកសិកម្ម ចេះបច្ចេកទេសកែច្នៃផលិតផលកសិកម្ម​ ដោយប្រមូលទិញវត្ថុធាតុដើមពីប្រជាកសិករ​ដែលមានស្រាប់ដូចជា ដើមអាកាស្យា ស្វាយចន្ទី និងដំឡូងមីជាដេីម​ ដើម្បីយកទៅសម្ងួត កែច្នៃ និងនាំចេញទៅទីផ្សារបានពិតប្រាកដ​ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករឡេីយ។

លើសពីនេះលោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា សមាគមអាចពិនិត្យលទ្ធភាពជ្រើសរើសពូជដំណាំប្លែកៗ ដែលប្រជាជនកម្ពុជាមិនមានលទ្ធភាពដាំដូចជា ដំណាំសម្រាប់ផលិតជាថ្នាំចិន​ ដែលអាចមានភាពងាយស្រួលសម្រាប់សមាគម​ ក្នុងការនាំចេញទៅក្រៅប្រទេសទាំងបរិមាណ ទំហំ តម្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់។

...

ជជាទីបញ្ចប់លោមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាក្រសួងកសិកម្ម​ នឹងជួយគាំទ្រផ្នែកបច្ចេកទេស​ និងបេីកទ្វារទូលាយស្វាគមន៍អ្នកវិនិយោគបរទេស និងដៃគូអភិវឌ្ឍន៍នានា​ ដេីម្បីសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់មានរីកចំរើន​ និងទទួលបានផលចំនេញទាំងអស់គ្នា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print