អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៨ ខែកុម្ភៈ អង្គការសហប្រជាជាតិ ធនាគារពិភពលោក និង សហភាព អឺរ៉ុប បាន ចេញផ្សាយ របាយការណ៍វាយតម្លៃ ពី ការ ស្តារ តំបន់ ហ្កាហ្សា ប៉ាឡេស្ទីន ឡើង វិញ ។
គេហទំព័រ «CCFR China state-controlled media » របាយការណ៍ បាន បង្ហាញថា ១០ឆ្នាំខាងមុខ ការងារ ស្តារតំបន់ ហ្កាហ្សា ឡើងវិញ ត្រូវការថវិកាចំនួន ៥៣.២ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ប្រហែល ២៩.៩ប៊ី លាន ដុល្លារអាមេរិក នឹង ប្រើសម្រាប់ការជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ថវិកានៅសល់ នឹង ត្រូវបាន ប្រើដើម្បី ជួយប៉ះប៉ូវការខាតបង់ ខាងសង្គម និង សេដ្ឋកិច្ច ក្នុង វិស័យដូចជា សុខាភិបាល អប់រំ ពាណិជ្ជកម្ម និងឧស្សាហកម្ម ជាដើម៕
...
ដោយ ៖ សិលា