អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៩ ខែកុម្ភៈ លោក Guo Jiakunអ្នកនាំពាក្យក្រសួងការបរទេស ចិន បានលើកឡើងថា ក្រោម ការដឹកនាំ ជាយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំ នៃ ប្រទេសអាស៊ាន គំនិត សហគមន៍រួម វាសនា រវាង ចិន -អាស៊ាន បាន ដក់ជាប់ ដួងចិត្ត របស់ប្រជាជន ។ ជា និច្ចកាល ប្រទេស ចិន និង អាស៊ាន ជា កម្លាំងគន្លឹះ សម្រាប់ គាំពារ សន្តិភាព អាស៊ីប៉ាស៊ីហ្វិក និង ជំរុញការអភិវឌ្ឍ ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ។ ភាគីចិន គាំទ្រ ម៉ាឡេស៊ី ទទួលបន្ទុកជា ប្រទេស ប្រធានបន្តវេន អាស៊ាន ។
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakunបន្តទៀតថា ភាគីចិន តែងតែ ប្រកាន់ ខ្ជាប់ ដោះស្រាយ បញ្ហាវិវាទពាក់ព័ន្ធ តាម រយៈការចរចា ជា មួយ ប្រទេសសាមី ផ្ទាល់ រីករាយ រួមជាមួយបណ្ដា ប្រទេស អាស៊ាន ដើម្បី គាំពារ សន្តិភាពនិងស្ថិរភាព ក្នុង សមុទ្រ ចិន ខាងត្បូង ៕
ដោយ ៖ សិលា