កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និង ផិតក្បត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។

 សមត្ថកិច្ចបញ្ជាក់ថាៈនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្ដឹងពីឈ្មោះ ជួន ស្រីខួច ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  បានប្ដឹងចោទប្រកាន់លើឈ្មោះ លី លេង (ហៅង៉ា) ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាប្ដី ពីបទៈហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និងលួចទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៥។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លី លេង (ង៉ា) ភេទប្រុស អាយុ៤១ឆ្នាំ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសួរនាំតាមនីតិវិធី ។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងជនរងគ្រោះគឺជាប្តីប្រពន្ធនិងគ្នាជាង២៤ឆ្នាំមកហេីយ។ ដោយកាលពីឆ្នាំ២០២២ រូបគេមានជម្ងឺក្រលៀន និងប្ដូរក្រលៀននៅប្រទេសឥណ្ឌា មិនអាចធ្វើការងារធ្ងន់បាន ហេីយរូបខ្លួនខឹងនឹងប្រពន្ធនិយាយបែបមេីលងាយជារ៉ើយៗផង ខ្លួនក៏មានទំនាក់ទំនងស្នេហាជាមួយកូនចៅធ្វេីការជាមួយប្រពន្ធរបស់ខ្លួនពិតប្រាកដមែន។ ហេីយខ្លួនតែងតែមានបញ្ហាឈ្លោះប្រកែកគ្នាជាមួយប្រពន្ធជាជាញឹកញាប់។ ទើបនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ រូបគេផឹកស្រាស្រវឹងក៏បានទាស់ពាក្យសម្ដីជាមួយប្រពន្ធក៏បានវាយប្រតាយប្រតប់គ្នាបណ្ដាលឱ្យមានរបួសស្នាមដល់ជនរងគ្រោះជាប្រពន្ធតែតែម្តង។  ដោយផ្អែកលេីបណ្ដឹង និងចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។  លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

 ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print