មន្ត្រីក្រសួងការងារ ចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់​ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ ថ្នាក់ដឹកនាំក្រសួងការងារ ដឹកនាំដោយ លោក មឿន ហុក អនុរដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ញូ វ៉ាយដ៍ (ខេមបូឌា) ហ្គាមេន (NEW WIDE (CAMBODIA) GARMENT CO., LTD.) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក មឿន ហុក ក៏បានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រនេះ ផងដែរ។ 

ក្នុងឱកាសនោះ បន្ទាប់ពីបានចុះត្រួតពិនិត្យ និងតាមដានស្ថានភាពនិងព័ត៌មានទូទៅរបស់រោងចក្រ លោកអនុរដ្ឋលេខាធិការ មើលឃើញថា ការអនុវត្តលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត រួមនិងស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ មានភាពល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print