រថយន្ត​បេីក​បុុក​​ម៉ូតូ​បណ្តាល​ឲ្យ​ស្ត្រី​ម្តាយ​កូន​២នាក់​រងរបួស​ធ្ងន់​ស្រាល​

ចែករំលែក៖

​     ភ្នំពេញៈ​រថយន្ត​ធុន​ត្រា​មួយ​គ្រឿង​ខណៈ​អ្នក​បេីក​បរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុុក​និង​ម៉ូតូ​ហុងដា​ឃ្លីក​ដែល​ជិះ​ដោយ​ស្ត្រី​ម្តាយ​និង​កូន​២នាក់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ ។

  ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៨យប់​ ថ្ងៃ​ទី​២០ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ផ្លូវ​១៧៣កែង​ផ្លូវ​៣៤៨​ សង្កាត់​ទួល​ស្វាយ​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​   

    តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​ស្ត្រី​ម្នាក់​បានជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឃ្លីក​ ពណ៌ស​ ពាក់​ពាក់ស្លាកលេខ​ ភ្នំពេញ​1HB 7728 ឌុុប​កូន​ស្រី​ម្នាក់​វ័យ​ប្រហែល​៥ឆ្នាំ​ បានជិះ​ម៉ូតូ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ១៧៣ទិសដៅ​ពី​ លិច​ទៅ​កេីត​ លុះ​មកដល់​ចំនុច​កេីតហេតុ​ ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៍ស្រាប់​តែ​បុរស​២នាក់​រួម​ទាំង​អ្នក​បេីក​បរ​ បានបេីក​រថយន្ត​ម៉ាក​ ធុនត្រា​ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AK 5286 បេីក​ធ្វើ​ដំណើរតាម​បណ្តោយ​៣៤៨ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ បំពាន់​ភ្លើង​សញ្ញា​ចរាចរណ៍​ ក៍ជ្រុល​ទៅ​បុុក​និង​ម៉ូតូ​ដែល​ជិះ​ដោយ​ ស្ត្រី​២នាក់​ម្តាយ​និង​កូន​ ណា​អោយ​ស្ត្រី​ជា​ម្ដាយ​រងរបួស​ត្រង់​ក្បាល​ហូរឈាម​ធ្ងន់​ ចំនែក​កូន​ស្រី​រងរបួស​តិចតួច​ស្រាល​ អ្នក​ទាំង​២ត្រូវ​បាន​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ហៅ​ពេទ្យ​រុស្ស៊ី​ផងដែរ​   

  ដោយ​ឡែក​ខាង​រថយន្ត​វិញ​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​តិចតួច​ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ គ្រាន់តែ​អ្នក​បេីក​បរ​សង្ស័យ​ស្រវឹង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​ដេីម្បី​ផ្លុំ​ជាតិ​អាកុល​ផង​ដែរ​    

    ក្រោយ​ពេល​កេីតហេតុ​ ដោយសារ​តែ​មិន​ដោះស្រាយ​គ្នា​បាន​ភ្លាម​ៗ​មធ្យោបាយ​ទាំង​អស់​ត្រូវ​សមត្ថកិច្ច​ជំនាញ​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​ ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​  ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print