តុលាការកំពូលរបស់ប្រទេសអេស្ប៉ាញបានសម្រេចចោទប្រកាន់អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales ពីបទរំលោភផ្លូវភេទចំពោះការថើបកីឡាការនី Jenni Hermoso ដោយគ្មានការយល់ព្រមពីនាង។
លោក Luis Rubiales ត្រូវបានបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន 10,800 អឺរ៉ូ (£8,942) សម្រាប់ការចោទប្រកាន់ថាព្យាយាមដាក់សម្ពាធលើ Hermoso ឱ្យនិយាយជាសាធារណៈថាការថើបគឺជាការយល់ព្រម។
ហេតុការណ៏បានកើតឡើងខណៈដែលកីឡាការនីរបស់អេស្ប៉ាញបានទទួលពានរង្វាន់ជើងឯក
ដោយយកឈ្នះអង់គ្លេសនៅទីក្រុងស៊ីដនីក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2023 លោកRubiales បានចាប់ក្បាល Hermoso ហើយថើបនាងនៅលើបបូរមាត់។ឧបទ្ទវហេតុនេះត្រូវបានឃើញដោយអ្នកទស្សនាទូរទស្សន៍រាប់លាននាក់បានបង្កឱ្យមានការតវ៉ានិងអំពាវនាវឱ្យ Rubiales លាលែងពីតំណែងហើយទទួលការ
ស៊ើបអង្កេត។
...