ខេត្តស្វាយរៀង ៖ ប្រជាកសិករ ដាំបន្លែ ក្នុងឃុំកំពង់ ចំឡង ស្រុកស្វាយជ្រំ មានទីផ្សារល្អ ខណ:មានឈ្មួញមកប្រមូលទិញដល់ចំការ បានតម្លៃថ្លៃគួរសម ។
បើតាមបុរស់ម្នាក់ អ្នកដាំបន្លែ នៅភូមិតាឃិនឃុំចំឡង ស្រុកស្វាយជ្រំ បានបប្បប្រាប់អ្នកសារព័ត៌មានថា នៅខែវស្សា មានទឹកគ្រប់គ្រាន់ គឺមានអ្នកដាំដំណាំបន្លែច្រើន ហើយក៏មានឈ្មួញខាងវៀតណាម ដឹកបន្លែ ពីប្រទេសវៀតណាម ឆ្លងដែនចូលមកលក់បោះដុំ ដល់ផ្សារវាលយន្ត និងផ្សារនៅតាមបណ្តាស្រុក និងទីប្រជុំជនផ្ទាល់ ទើបបន្លែមានតម្លៃទាប ធ្វើឲ្យបន្លែប្រជាកសិករយើង ដែលដាំជាលក្ខណៈគ្រួសារ ពិបាកប្រកួតប្រជែង ក៏ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនគាត់ជួយទិញបន្លែខ្មែរយើង ដោយពួកគាត់គិតថា ខ្មែរយើងដាំបន្លែធម្មជាតិ មិនប្រើជីគីមីច្រើន ដូចបន្លែ ដែលនាំចូលពីប្រទេសជិតខាង រីឯអ្នកខ្លះគាត់មិនគិតថា បន្លែនាំចូលពីប្រទេសជិតខាង ឬប្រភពមកពីណាទេ ពួកគាត់មើលតែសម្រស់បន្លែខ្ចីល្អ ហើយតម្លៃថោក គាត់ទិញយកទៅបរិភោគហើយ មិនបានគិតថា គាត់យកបន្លែ ដែលគ្មានប្រភពច្បាស់លាស់ គេប្រើគីមីច្រើន គេទើបតែបាញ់ថ្នាំសម្លាប់សត្វល្អិតរួច គេបេះ ឬកាត់យកមកលក់ ទេ ពេលពួកគាត់យកទៅធ្វើម្ហូបពិសារទៅធ្វើឲ្យប៉ះពាល់សុខភាព ។
បើតាមអាជ្ញារធរភូមិតាឃិន បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋនៅភូមិតាឃិន គឺមានអ្នកប្រកបមុខរបរដាំបន្លែ ជាលក្ខណៈគ្រួសារ សម្រាប់លក់ មាន៣០គ្រួសារ និងអ្នកដាំសម្រាប់ផ្គត់ផ្គង់គ្រួសារ ស្ទើរគ្រប់ផ្ទះ នៅរដូវវស្សា ហើយនៅក្នុងរដូវប្រាំង នេះអ្នកដាំតាមគ្រួសារនៅតិចទួច ដោយខ្វះទឹកស្រោចស្រប់ ចំណែកអ្នកប្រកបមុខរបរដាំបន្លែលក់ គឺពួកគាត់នៅតែដាំ ដាំវិលជុំ ដោយរដូវប្រាំង គាត់បូមទឹកអណ្តូងស្នប់ ដាក់តាមចង្អូររងបន្លែ គឺដំណាំពួកគាត់ដាំតាមបច្ចេកទេស លើករង ហើយគ្របថង់ផ្លាស់ស្ទិច មិនឲ្យស្មៅដុះ និងរក្សារគុណភាពជីបានល្អ ទឹកស្រោចស្រប់តាមចង្អូររងធ្វើឲ្យដី សើមរហូត។ ហើយបន្លែ នៅរដូវប្រាំង មានទីផ្សារ ហើយមានតម្លៃថ្លៃគួរសម ឲ្យតែមានបន្លែមានអ្នកមកទទួលទិញដល់ចំការ អ្នកខ្លះគេចង់បានចំណេញច្រើន គឺគេដឹកយកទៅបោះដុំ ឬលក់រាយនៅក្នុងផ្សារខ្លួនឯងតែម្តង ។
ប្រភពបន្តថា នៅរដូវប្រាំងនេះ បន្លែមានទីផ្សារល្អ ជាងខែវស្សា ហើយតម្លៃ ក៏បានថ្លៃគួរសម ត្រសក់ ១គីឡូក្រាម តម្លៃ២,៥០០រៀល ឈ្មួញយកដល់ផ្សារ លក់រាយ១គីឡូ ៣,០០០រៀល។ ននោង ១គីឡូ តម្លៃ៣,០០០រៀល (លក់រាយ ១គីឡូ ៤,០០០រៀល)។ សណ្តែកគួរ ១គីឡូ ៥,០០០រៀល (លក់រាយ ១គីឡូ ៦,០០០រៀល)
ត្រឡាច ១គីឡូ ២,៥០០រៀល លក់លើទីផ្សារ ១គីឡូ ៣,០០០រៀល ៕
ដោយ៖ សុថាន