ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារបុណ្យផ្កាសាមគ្គីក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ វត្តគគី ស្ថិតនៅក្នុងភូមិគគី ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង។
ទន្ទឹមនោះលោកមេបញ្ជាការរង និងជានាយសេនាធិការ ក៏បានផ្សព្វផ្សាយផែនការការពារសន្តិសុខជូនមេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាសុីហ្វិក ដែលត្រូវអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ។ និងក៏បានផ្សព្វផ្សាយផែនការការពារសន្តិសុខជូន លោក នាយឧត្តមសេនីយ៌ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រាប់កម្មវិធីចុះសួរសុខទុក្ខយោធិនតាមបណ្តោយព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបូកសរុបដកពិសោធន៏ប្រតិបត្តិការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ Z9។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការអង្គភាពចំណុះ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តដែលមានការពាក់ព័ន្ធ ៕
ដោយ ៖ សិលា