មេបញ្ជាការអាវុធហត្ថខេត្តតាកែវ ប្រកាសលេខទូរស័ព្ទ 1212 សម្រាប់ឱ្យពលរដ្ឋរាយការណ៍ភ្លាមៗ ក្នុងករណីជួបបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឬមានគ្រោះថ្នាក់ផ្សេងៗក្នុងភូមិសាស្រ្តខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានប្រកាសពីលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1212 សម្រាប់ឱ្យប្រជាពលរដ្ឋរាយការណ៍ភ្លាមៗក្នុងករណីជួបបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឬមានបញ្ហាគ្រោះថ្នាក់ផ្សេងៗក្នុងភូមិសាស្រ្តខេត្តតាកែវ ពិសេសអាចហៅចូលបានគ្រប់ប្រព័ន្ធដោយមិនគិតប្រាក់។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការអាវុធហត្ថខេត្តតាកែវ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា កងរាជអាវុធហត្ថខេត្តតាកែវ បានបំពាក់ប្រព័ន្ធទូរស័ព្ទអន្តរាគមន៍បន្ទាន់លេខ 1212 អាចហៅចូលបានគ្រប់ប្រព័ន្ធដោយមិនគិតប្រាក់ ដោយទូរស័ព្ចមិនមានទឹកប្រាក់ ក៏អាចហៅចូលបានដែរ។

លោកមេបញ្ជាការអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ទៀតថា ក្នុងករណីប្រជាពលរដ្ឋជួបហេតុការណ៍ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឬមានបញ្ហាគ្រោះថ្នាក់ផ្សេងៗក្នុងភូមិសាស្រ្ត ខេត្តតាកែវ សូមទំនាក់ទំនងលេខ 1212 មកជាភ្លាមៗ ដើម្បីចុះអន្តរាគមន៍បន្ទាន់២៤ម៉ោង។
សូមបញ្ជាក់ថា ៖ ប្រកាសលេខទូរស័ព្ទ សម្រាប់ឱ្យពលរដ្ឋរាយការណ៍ភ្លាមៗ ក្នុងករណីជួបបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឬមានគ្រោះថ្នាក់ផ្សេងៗក្នុងភូមិសាស្រ្ត ឃើញមានចំនួន ៣រាជធានីខេត្តហើយ ៖
ទី១-បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ទី២-បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប
ទី-បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ
សង្ឃឹមថា ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដទៃផ្សេងទៀត នឹងអាចធ្វើបាន ដើម្បីឱ្យពលរដ្ឋរាយការណ៍ភ្លាមៗ ក្នុងករណីជួបបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឬមានគ្រោះថ្នាក់ផ្សេងៗក្នុងភូមិសាស្រ្ត របស់ខ្លួនគ្រប់គ្រង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print