ជុំវិញករណីសិស្សសាលាប្រមូលផ្ដុំគ្នាហើយប្រើប្រាស់បារីអេឡិចត្រូនិកនៅហាងកាហ្វេ សមត្ថកិច្ចបានចុះទៅដល់ទីតាំហាងកាហ្វេនោះក្រុមក្មេងទាំងនោះបានចេញបាត់អស់

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គម ជុំវិញករណីសិស្សសាលាប្រមូលផ្ដុំគ្នាហើយប្រើប្រាស់បារីអេឡិចត្រូនិកនៅហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងបុរីម៉មរ៉ានី គម្រោង២៥ភូមិអណ្តូងតាអន សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឱ្យកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងក្រោម ចុះស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងខាងលើខណៈដែលសមត្ថកិច្ចទៅដល់ទីតាំហាងកាហ្វេនោះក្រុមក្មេងទាំងនោះបានចេញបាត់អស់ ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានធ្វើការណែនាំអប់រំម្ចាស់ហាង ឱ្យសហការជាមួយសមត្ថកិច្ចបើក្នុងករណីមានក្មេងសិស្សសាលាប្រមូលផ្ដុំគ្នាក្នុងម៉ោងសិក្សា ហើយប្រើប្រាស់បារីអេឡិចត្រូនិចត្រូវសហការរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print