លោក Wang Yi ជួបសន្ទនាជាមួយលោក Faisal រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២០ ខែ កុម្ភៈ តាម ម៉ោង ក្នុងតំបន់  លោក Wang Yi រដ្ឋមន្ត្រី ក្រសួង ការបរទេស ចិន បាន ជួបសន្ទនាជាមួយលោក  Faisal bin Farhan Al Saud   រដ្ឋមន្ត្រី ការបរទេស អារ៉ាប៊ី សាអូឌីត តាម ការណាត់ នៅទីក្រុង ចូហានណេសបឺក ។

   គេហទំព័រ «CCFR China state-controlled media » លោក Faisal បាន ថ្លែងថា  អារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ខ្ពស់លើ តួនាទី ជាប្រទេសធំ និង ឥទ្ធិពល សំខាន់ របស់ ប្រទេសចិន សង្ឃឹមថា ក្រោម ការគាំទ្រ របស់ ភាគីចិន អាច ស្វែងរក មធ្យោបាយកាន់តែច្រើន សម្រាប់ ដោះស្រាយ បញ្ហា ដ៏ ក្តៅគគុក តាម វិធី នយោបាយ ។ អារ៉ាប៊ីសាអូឌីត ប្រឆាំង នឹងទង្វើជម្លៀសប្រជាជន ប៉ាឡេស្ទីន ដែលរស់នៅតំបន់ ហ្កាហ្សា ដោយបង្ខំ សង្ឃឹម និងជឿជាក់ថា ភាគីចិន អាច បន្ត ដើរ តួនាទីសកម្ម ក្នុង សន្តិភាព របស់ មជ្ឈិម បូព៌ា។

  គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បាន ថ្លែងថា បញ្ហា ប៉ាឡេស្ទីន ជា ស្នូល នៃ បញ្ហា មជ្ឈិមបូព៌ា ភាគីចិន នឹង បន្ត ឈរយ៉ាងមុតមាំជាមួយ បណ្តា បងប្អូន អារ៉ាប់ រួមចំណែកកែ ប្រែ ភាពអយុត្តិធម៌ នៃ ប្រវត្តិសាស្ត្រ ដើម្បី ទទួលបាន សន្តិភាពជានិរន្ត៍ក្នុងតំបន់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print