ភ្នំពេញ៖. រដ្ឋបាលរាជធានីភ្នំពេញ កំពុងពន្លឿន ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ ទំហំ២ម៉ែត្រកន្លះ នៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ សម្រេចលទ្ធផលបានជិត៤០ ភាគ រយហើយ ដើម្បីរំដោះទឹកជំនន់ នៅភាគខាងត្បូង និងខាង កើតនារដូវវស្សា នៅរាជធានី ។
ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំទំហំ២.៥ម៉ែត្រx ២.៥ម៉ែត្រ ចំនួន២ខ្សែ មានប្រវែង ជាង១០០០ម៉ែត្រនៅផ្លូវលេខ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ដើម្បីរំដោះទឹក បញ្ចៀសការជន់លិចក្នុងរាជធានីភ្នំពេញ គិតមកដល់ពេល នេះ ការដ្ឋានទាំងមូលសម្រេចលទ្ឋផលបានជិត៤០ភាគរយហើយ នៃគម្រោង ពោលគឺការដាក់លូប្រអប់ បានប្រវែង ៤៣០ម៉ែត្រហើយ។
ពាក់ព័ន្ធការងារខាងលើនេះ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ ការដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំទំហំ ២.៥ម៉ែត្រx២.៥ម៉ែត្រចំនួន ២ខ្សែ ប្រវែង ១១០៥ម៉ែត្រនៅផ្លូវលេខ ៨០ ចាប់ពីផ្លូវប្រឡាយបារាំង ដល់មហាវិថីចោមចៅ (ហៅផ្លូវវេង ស្រេង) ត្រង់ទីតាំងស្តុបលូ៥ នៅខណ្ឌមានជ័យ នៃគម្រោងផែនការវិនិ យោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បើគិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ការដ្ឋានសម្រេចលទ្ឋផលដាក់លូបានប្រវែង ៤៣០ម៉ែត្រត្រូវជា៣៩%នៃគម្រោង ហើយ។
លោកស្រី ដោ សម្ឆស្ស អ្នកនាំពាក្យបានបន្តថា៖ គម្រោងនេះ នឹងពង្វាងទឹកជំនន់ ពីតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅតំបន់ក្រៅក្រុង ដែលនឹងកាត់ បន្ថយទឹកលិចដោយទឹកភ្លៀងនៅភូមិសាស្ត្រ ខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យ ។ គម្រោងនេះបានចាប់ផ្តើមអនុវត្តកាលពីខែមិថុនា២០២៤ ហើយគ្រោងនិងបញ្ចប់នៅខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ៕. ដោយ សំរិត