លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន ៖ “យើងគ្រប់គ្នាជាសមាជិកនៅក្នុងសង្គម សូមកុំចែករំលែកអំពើអវិជ្ជមានអី (អំពើអាក្រក់ ឬអំពើបាប)

ចែករំលែក៖

ភ្នំពេញ ៖ “យើងគ្រប់គ្នាជាសមាជិកនៅក្នុងសង្គម សូមកុំចែករំលែកអំពើអវិជ្ជមានអី (អំពើអាក្រក់ ឬអំពើបាប) ប៉ុន្តែសូមយើងទាំងអស់គ្នាចូលរួមចែករំលែកតែអំពើល្អៗ អំពើបុណ្យ សកម្មភាពវិជ្ជមាននៅតាមបណ្ដាញសង្គមក្នុងគោលបំណងសាបព្រោះបណ្ដុះតែអំពើល្អ អំពើបុណ្យ សកម្មភាពវិជ្ជមានទៅដល់សង្គមយើង…” នេះជាប្រសាសន៍លោក ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ. បានថ្លែងក្នុងពិធីបើកយុទ្ធនាការគាំទ្រសាលារៀនគោលដៅ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ខេត្តព្រះសីហនុ នៅសាលប្រជុំវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិក គ.វ.អ. អភិបាលរងខេត្ត ប្រតិភូសាលាផ្ការីក លោក លោកស្រី ក្រុមការងារលេខាធិការដ្ឋាន គ.វ.អ. ព្រមទាំងមន្ទីរពាក់ព័ន្ធ លោកអភិបាលនៃគណៈអភិបាលក្រុង ស្រុក កងកម្លាំង អាជ្ញាធរដែនដីដែលពាក់ព័ន្ធ លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស “សាលាគោលដៅ” រួមទាំងលោកនាយក “សាលាផ្ការីក” លោកនាយក នាយករង វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print