តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ យោធភូមិភាគទី៤ បានទទួលប្រតិភូ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ តំបន់ព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ស្រុកអន្លង់វែង

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ លោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានដឹកនាំកម្លាំងអមដំណើរ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងប្រតិភូចុះសួរសុខទុក្ខបងប្អូនកងកម្លាំងជួរមុខនៅតំបន់ព្រំដែន កម្ពុជា-ថៃ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ​ ចំណុចបង្គោលសីម៉ាលេខ៣ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កម្លាំងឈរជើងការពារបន្ទាត់ព្រំដែន។

...

ទន្ទឹមនឹងនោះផងដែរ លោកអភិបាលខេត្ត​ មានមោទនភាព ចំពោះកងកម្លាំងដែលឈរជើងការពារលើភ្នំដងរែកក្នុងភូមិសាស្ត្រអន្លង់វែង ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីរបស់យើងអោយបានគង់វង្ស៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print