Man Utd ប៉ះ Sociedad, Spurs ប៉ះ AZ Alkmaar ខណៈ Rangers ជួប Fenerbahce នៅ Europa League វគ្គ១៦ក្រុម

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះជាមួយក្រុមអេស្ប៉ាញ Real Sociedad ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃ Europa League រដូវកាលនេះ ខណៈដែល Tottenham នឹងប្រកួតជាមួយ AZ Alkmaar ហើយ Rangers ជួប Fenerbahce របស់លោក Jose Mourinho។

ប្រសិនបើ United ឈានទៅវគ្គបន្ត ពួកគេនឹងប្រកួតជាមួយក្រុមកំពូលតារាងមកពីលីករូម៉ានី FCSB ឬ Lyon ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ។

ក្រុម Spurs ឬក្រុមហូឡង់ AZ Alkmaar បើសិនជាអ្នកណាឈ្នះនឹងត្រូវជួបក្រុម Eintracht Frankfurt ឬ Ajax ក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈ Rangers នឹងជួបក្រុម Roma ឬ Athletic Bilbao ប្រសិនបើពួកគេយកឈ្នះលើក្លិបទួរគី Fenerbahce។

ជាមួយនឹងក្រុម Manchester United និង Tottenham នៅពាក់កណ្តាលនៃការចាប់ឆ្នោត ពួកគេអាចជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុង Bilbao នៅថ្ងៃទី២១ ខែឧសភា ដោយដឹងថា អ្នកឈ្នះនឹងទទួលបានការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

ក្រុមដែលនៅ Premier League បានធានា៥កន្លែងនៅក្នុង Champions League នៅរដូវកាលក្រោយ មានន័យថាក្លិបអង់គ្លេសក្នុងតំបន់ Top 5 នឹងមានកៅអីនៅក្នុងការប្រកួតក្លិបកំពូលរបស់អឺរ៉ុបនៅឆ្នាំ២០២៥-២០២៦ ព្រោះ Spurs និង United ទំនងជាមិនបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥នេះទេ។

ទន្ទឹមនឹងនេះ Chelsea ក៏ចាប់ឆ្នោត៉ះក្រុម FC Copenhagen ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃ Conference League ផងដែរ។ Chelsea នឹងធ្វើដំណើរទៅកាន់ប្រទេសដាណឺម៉ាកសម្រាប់ជើងទី១ នៅថ្ងៃទី៦ ខែមីនាជាមួយនឹងការត្រឡប់មកវិញនៅ Stamford Bridge នៅ៧ថ្ងៃក្រោយមក។

United, Spurs និង Rangers សុទ្ធតែត្រូវប្រកួតជើងទី១នៅក្រៅទឹកដីនៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍ទី៦ ខែមីនា។ ជើងទី២នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា។ ខាងក្រោមនេះគឺជាការក្រុមដែលត្រូវប៉ះគ្នានៅ Europa League វគ្គ១៦ក្រុមចុងក្រោយ៖

Bodo/Glimt ប៉ះ Olympiakos – ជើងទីមួយនៅថ្ងៃទី៦ ខែមីនា, ជើងទីពីរនៅថ្ងៃទី១៣ ខែមីនា ម៉ោង៣រំលងអធ្រាត្រ។

Fenerbahce ប៉ះ Rangers – ជើងទីមួយនៅថ្ងៃទី៦ ខែមីនា, ជើងទីពីរនៅថ្ងៃទី១៣ ខែមីនា ម៉ោង១២និង៤៥នាទីរំលងអធ្រាត្រ។

Ajax ប៉ះ Eintracht Frankfurt – ជើងទីមួយនៅថ្ងៃទី៦ ខែមីនា, ជើងទីពីរនៅថ្ងៃទី១៣ ខែមីនា ម៉ោង៣រំលងអធ្រាត្រ។

FCSB ប៉ះ Lyon – ជើងទីមួយនៅថ្ងៃទី៦ ខែមីនា, ជើងទីពីរនៅថ្ងៃទី១៣ ខែមីនា ម៉ោង១២និង៤៥នាទីរំលងអធ្រាត្រ។

AZ Alkmaar ប៉ះTottenham – ជើងទីមួយនៅថ្ងៃទី៦ ខែមីនា, ជើងទីពីរនៅថ្ងៃទី១៣ ខែមីនា ម៉ោង១២និង៤៥នាទីរំលងអធ្រាត្រ។

Real Sociedad ប៉ះ Manchester United – ជើងទីមួយនៅថ្ងៃទី៦ ខែមីនា, ជើងទីពីរនៅថ្ងៃទី១៣ ខែមីនា ម៉ោង១២និង៤៥នាទីរំលងអធ្រាត្រ។

Viktoria Plzen ប៉ះ Lazio – ជើងទីមួយនៅថ្ងៃទី៦ ខែមីនា, ជើងទីពីរនៅថ្ងៃទី១៣ ខែមីនា ម៉ោង៣រំលងអធ្រាត្រ។

...

Roma ប៉ះ Athletic Bilbao – ជើងទីមួយនៅថ្ងៃទី៦ ខែមីនា, ជើងទីពីរនៅថ្ងៃទី១៣ ខែមីនា ម៉ោង៣រំលងអធ្រាត្រ៕ (រូបភាព ៖ UEFA Europa League)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print