ក្រុមហ៊ុនពាណិជ្ជកម្ម​ស្រូវអង្ករខ្នាតអន្តរជាតិ​ មានគោលបំណងចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា​ ជួយកាត់បន្ថយថ្លៃដេីមផលិត​ បង្កេីនប្រាក់ចំនេញ​ និងថ្លៃកសិផលជូនប្រជាកសិករ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយក្រុមហ៊ុន​ OLAM International Limited កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាសនៃជំនួប​ លោករដ្ឋមន្ត្រី​ បានទទួលជួបពិភាក្សាជាមួយក្រុមហ៊ុនខាងលេី​ ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម​ស្រូវអង្ករខ្នាតអន្តរជាតិ​ មានគោលបំណងចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា​ ជួយកាត់បន្ថយថ្លៃដេីមផលិត​ បង្កេីនប្រាក់ចំនេញ​ និងថ្លៃកសិផលជូនប្រជាកសិករ។

ការប្រជុំនេះ​ មានគោលដៅក្នុងការកំណត់ពីរបៀបរបបនៃការផលិតដេីម្បីទទួលបានតម្លៃបន្ថែមខ្ពស់​ កាត់បន្ថយការប្រេីប្រាស់ធាតុចូលកសិកម្ម​ ផលិតកម្មមានគុណភាពខ្ពស់​ ធានាទីផ្សារចេញពីការអនុវត្តកសិកម្មល្អ(GAP)។ លេីសពីនេះ​ ការអនុវត្តកសិកម្មល្អ​ទ្រង់ទ្រាយធំ​ បានបម្រេីផលប្រយោជន៍ជាច្រេីនដល់កសិករ​ ក្នុងរៀបចំសហគមន៍កសិកម្មទំនេីប​ ទទួលបានបច្ចេកទេសទំនេីបៗ កាត់បន្ថយការបំភាយកាបូន​ និងទទួលបានប្រាក់ចំនេញខ្ពស់។

...

ជាទីបញ្ចប់ លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថាការងារនេះមានការសហការជាមួយដៃគូអភិវឌ្ឍន៍នានា​ដូចជាស្ថានទូតអាល្លឺម៉ង់​ អង្គការ(GIZ) ហេីយគម្រោងនឹងរៀបចំជាសហគមន៍ធំធ្វេីស្រែគំរូ ដោយអនុវត្តវិធីសាស្រ្តការអនុវត្តកសិកម្មល្អ​ និងកាត់បន្ថយការប្រេីប្រាស់ធាតុចូលកសិកម្ម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print