អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ជនបើករថយន្តបញ្ច្រាសផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ជាជនសង្ស័យអំពើចោរកម្មគេចពីសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានសូមជម្រាបជូនដល់សាធារណជន បណ្តាញសារព័ត៌មាន​ ជាពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩និង១៣នាទី មានរថយន្ត១គ្រឿង ម៉ាកTOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CA-0452 ដែលបានដាក់ Blacklist កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៥ (ករណីលួចប្រាក់) បានធ្វើដំណើរលើផ្លូវល្បឿនលឿនចូលតាមច្រកស្ថានីយភ្នំពេញ K3 រហូតដល់ច្រកចេញស្ថានីយ៍ព្រះសីហនុ K182 ត្រូវបានឃាត់ទុក ស្រាប់តែម្ចាស់រថយន្តខាងលើបត់ត្រឡប់ក្រោយ បើកបញ្ច្រាសទិសដៅទៅភ្នំពេញវិញដើម្បីគេចពីសមត្ថកិច្ច។

កម្លាំងនគរបាលចរាចរណ៍ ប្រចាំការនៅស្នាក់ការគោលដៅស្ទឹងហាវ K172 បានរៀបចំកម្លាំងឃាត់រថយន្តខាងលើ នៅចំណុច ច្រកចូលស្ថានីយ៍ស្ទឹងហាវ ប៉ុន្តែអ្នកបើកបរនៅតែមិនឈប់ និងបន្តដំណើរបើកបញ្ច្រាសរហូតទៅដល់ចំណុច K147+400 ដែលស្ថិតនៅភូមិរិទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ អ្នកបើកបរបានចុះឈប់រថយន្ត រត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។

...

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏សូមជម្រាបជូនថា បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈប្រចាំការនៅផ្លូវល្បឿនលឿន បានប្រគល់រថយន្តខាងលើឲ្យទៅកម្លាំងការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអនុវត្តតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print